=THE STEAKHOUSE=
Jimin បានបបួល Jungkook មកញ៊ាំអាហារនៅទីនេះ ព្រោះលើកមុនគេមកញ៊ាំជាមួយ Eun Woo សាច់នៅទីនេះត្រូវមាត់របស់គេ ណាមួយខ្ជិលញ៊ាំអាហារនៅកន្លែងដដែលៗ ចង់ប្តូរបរិយាកាសជាមួុយ Jungkook ខ្លះ
"ល្ងាចនេះ Taehyung បបួលទៅញ៊ាំអាហារពេលល្ងាចជុំគ្នា" Jungkook ប្រាប់ទៅកាន់ប្រពន្ធរបស់ខ្លួននូវរឿងដែលគេបានទៅបន្ទប់ Taehyung និយាយគ្នាកាលពីព្រឹកមិញ បែបនេះហើយទើបព្រឹកមិញ Jimin បាត់ប្តីគេយូរនោះ
"អរ៎! ចុះមានបបួលបាន RM ជាមួយបង Jin ទេ?"
"ឮថាអោយ Jhope ខលបបួលហើយ" Jungkook ឆ្លើយហើយក៏ញ៊ាំអាហាររបស់គេ
"ថ្ងៃមុនពេលទៅទិញកាដូរអោយបង! អូនបានជួប Sungkang" Jimin ក៏នឹកឃើញប្រាប់ប្តីរបស់គេ ពេលដែលកំពុងតែហាន់សាច់នៅ ក្នុងចានរបស់គេ តាមពិតរកប្រាប់តាំងពីថ្ងៃដែលបានជួបម្ល៉េះ គ្រាន់ Jimin ខ្លាចនិយាយហើយ Jungkook ឆ្ងល់ថាគេទៅហាងនាឡិកាដើម្បីអ្វី
" Sungkang ញ៉ែអូនទៀតហើយមែនទេ?" Jungkook សួរដោយដឹងចម្លើយមុនបាត់ទៅហើយ បើមិនអញ្ចឹងប្រពន្ធគេមិនយកមកប្រាប់គេនោះទេ
"អឹម! អូនអោយលេខទូរសព្ទ័របស់អូនទៅគេហើយ" Jimin នឹកឃើញញ៉ោះប្តីរបស់គេភ្លាមក៏និយាយចេញទៅភ្លាម
"គេថាចង់ធ្វើជាមិត្តនឹងគ្នា! តែមិនឃើញខលមករកអូនសោះប៉ុន្មានថ្ងៃហើយ""ហឹម? អូនថាម៉េច?" Jungkook សួរដោយជ្រួញចិញ្ចើម ហើយបញ្ឈប់សកម្មភាពគ្រប់យ៉ាងរបស់គេរងចាំអោយ Jimin និយាយម្ដងទៀត គេបានឮហើយគ្រាន់តែចង់សួរម្ដងទៀត ព្រោះប្រពន្ធគេអីឡូវហ៊ានណាស់មកផ្គើនអោយគេប្រច័ណ្ឌបែបនេះ គេក៏ដឹងថា Jimin មិនធ្វើបែបនេះ
"អូនអោយលេខទូរសព្ទ័របស់ទៅ Sungkang" Jimin និយាយដោយទឹកមុខ ស្មើរ ដូចជាគ្មានចាប់អារម្មណ៍នឹងប្រតិកម្មរបស់អ្នកនៅអង្គុយទល់មុខខ្លួន
"អូខេ!" Jungkook តបតែប៉ុណ្ណឹងហើយក៏ញ៊ាំអាហាររបស់គេបន្ត
"បងគ្មានប្រតិកម្មអ្វីទេឬ?" Jimin ឧទានសួរនៅពេលដែលប្តីមិននិយាយអ្វីក្រៅពីអូខេមួយម៉ាត់
"នេះអូនអោយលេខទូរសព្ទ័ផ្ទាល់ខ្លួនរបស់អូនទៅគេណា"
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•