[AQUA PLANET JEJU]
បន្ទាប់ពីពួកគេដើរលេងថតរូបជុំគ្នានៅកន្លែងទឹកជ្រោះ ពួកគេក៏បានចេញមកញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នា រួចហើយក៏បន្តមកដល់ទីនេះ
អីឡូវពួកគេកំពុងតែដើរមើល ថតរូបលេងជាមួយគ្នានៅក្នុង Aqua Planet"Jhope! មកនេះបន្តិច" RM ហៅមិត្តរបស់គេអោយដើរមកក្បែរគេ ខណៈពេលដែលគេកំពុងតែឈរមើលត្រីដែលហែលនៅក្នុងកញ្ចក់
"បងមានការអី?" Jhope ដើរមករកមិត្តរបស់គេហើយក៏សួរឡើង
"មើលត្រីព៌ណប្រផេះមួយនោះ! នៅក្បែរថ្មនោះឯងឃើញទេ?" RM និយាយព្រមទាំងចង្អុលទៅក្នុងអាងកញ្ចក់
"មួយក្បាលដែលនៅហែលតែឯងនោះមែនទេ?"
"ត្រូវហើយៗ!" RM ឧទានឡើង
"មុខដូចឯងដល់ហើយ""បងហៅខ្ញុំមកដើម្បីនិយាយតែប៉ុណ្ណេះទេឬ?" Jhope សួរដោយហួសចិត្ត
"ហើយត្រីនោះវាមុខដូចខ្ញុំត្រង់កន្លែងណា?""មានរឿងអ្វីនឹង?" Jin ដើរមកសួរពីរនាក់ដែលកំពុងតែឈរនិយាយគ្នា
"មិត្តប្រុសរបស់បងថាខ្ញុំមុខដូចត្រីនៅក្នុងអាងនេះ" Jhope និយាយចេញទៅដោយធ្វើអោយ RM អស់សំណើច
"ចុះបងគិតថាខ្លួនឯងសង្ហាណាស់ឬ?" Jin និយាយដោយទះស្មាររបស់ RM
"ចេះដើរថាអោយគេអញ្ចឹងទៅកើត""នេះអូនជាមិត្តប្រុសរបស់បងឬក៏អត់? មិនដែលកាន់ជើងគ្នាសោះ" RM សួរទៅកាន់មិត្តប្រុសទាំងហួសចិត្ត
"មកពីបងដើរថាអោយគេខុសរបៀបបែបនេះ...ចង់អោយអូនកាន់ ជើងយ៉ាងម៉េច?" Jin ក៏ថាអោយវិញ
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•