⚜️CHAPTER 18⚜️

1K 102 24
                                    

[JIKOOK ROOM]

Jungkook កំពុងតែអង្គុយរងចាំ Jimin ចេញពីបន្ទប់ទឹកវិញ គេកំពុងតែមានរឿងចង់និយាយជាមួយ Jimin ច្រើនណាស់ តាមពិតគេមិនចង់និយាយចេញទៅប៉ុន្មាននោះទេ គ្រាន់តែគេមិនចង់មានអាថ៌កំបាំងនៅក្នុងទំនាក់ទំនងរវាងគេនិង Jimin ក្រែងនេះជាចំណុចដែល មាននៅក្នុងក្រដាស Jimin យកមកអោយគេថ្ងៃមុនថា ត្រូវស្មោះត្រង់ ហាមកុហក មិនអញ្ចឹងត្រូវទេ?

"បងមិនទាន់គេងទេឬ?" Jimin សួរឡើងនៅពេលដែលឃើញ Jungkook នៅអង្គុយឆ្ងក់លើពូក

"បងមានរឿងចង់សួរអូន" Jungkook និយាយទៅកាន់ Jimin ហើយរងចាំ Jimin ដើរមកអង្គុយលើពូកជាមួយគេទើបគេសួរចេញទៅ
"អូនមិនមែនជាអ្នកដែលចុះហត្ថលេខាក្នុងកិច្ចសន្យាជាមួយបងទេត្រូវឬអត់?" Jungkook សួរឡើងនៅពេលដែលកែវភ្នែករបស់ពួកគេប្រសព្វគ្នា ព្រោះខ្លួនគេផ្ទាល់គិតថាម្នាក់ដែលជួបគេនៅអាមេរិកមិនមែនជា Jimin នោះទេ ហើយគេក៏កាន់តែប្រាកដចិត្តនៅពេលដែលឮ yoongi និយាយថាពួកគេអាចចំណាំមួយណាជា Jimin មួយណាជា បងប្រុសភ្លោះគេបានតាមព៌ណសក់

"....." Jimin លេបទឹកមាត់បន្តិចមុននឹងឆ្លើយតាមត្រង់ទៅកាន់ Jungkook គេត្រៀមខ្លួនឆ្លើយនឹងសំនួររបស់ Jungkook តាំងពីពេលដែលមិត្តនិយាយម្ល៉េះ ព្រោះដឹងថា Jungkook ប្រាកដជាមកសួរគេជាមិនខាននោះទេ
"ត្រូវហើយ! អូនមិនមែនជាអ្នកធ្វើកិច្ចសន្យានោះជាមួយបងនោះទេ"

"ហេតុអីអូនមិនប្រាប់បង? នេះបើមិត្តរបស់អូនមិននិយាយអូនគិតកុហកបងបន្តទៀតត្រូវទេ?" Jungkook សួរដោយសម្លេងខកចិត្ត ដែល Jimin មានរឿងលាក់បាំងជាមួយគេ

"មិនមែនទេ! បងស្តាប់អូនបកស្រាយសិនបានទេ?" Jimin និយាយដោយសម្លេងលួងលោម

"បកស្រាយហេតុផលរបស់អូនមក!"

"អ្នកដែលដាក់ថ្នាំបងនោះ គាត់ជាបងប្រុសរបស់អូន! បន្ទាប់ពីរៀនចប់គាត់មិនបានត្រឡប់មកកូរ៉េវិញជាមួយអូននោះទេ គាត់ចង់រស់នៅទីនោះបន្ត...ហើយអូនក៏មិនបានដឹងថាគាត់នៅទីនោះធ្វើរឿងឆ្គួតឡប់ អស់ទាំងនោះដែរ..រហូតអូនទទួលបានការខលពីអ្នកដែលត្រូវបាន បងប្រុសគាត់ធ្វើដាក់ដូចបងអញ្ចឹង! ទើបអូនដឹងថាគាត់ប្រើឈ្មោះរបស់អូនជំនួសពេលដែលគាត់ធ្វើរឿងអស់ទាំងនោះ...អូនបាននិយាយជាមួយគាត់អោយកែខ្លួនព្រមទាំងសងលុយទៅអ្នកដែលគាត់គម្រាមនោះអស់ចំនួនបីលើកហើយ...ចុងក្រោយអូនក៏បានពឹងមិត្តនៅអាមេរិកប្តឹងគាត់..ដោយសារតែគាត់មិនព្រមឈប់...ហើយអូនមិនគិតថាគាត់ត្រូវតុលាកាត់ទោសអោយជាប់ពន្ធធនាគារមួយឆ្នាំនោះដែរ...អូនកាន់តែមិននឹកស្មានទេថាព័ត៌មានរបស់គាត់ល្បីពេញរដ្ឋទាំងអស់នៅអាមេរិក..ហើយស្របពេលដែលអូនជាមួយបង yoongi រកវិធីដើម្បីបិទព័ត៌មាននេះ បងក៏បង្ហាញខ្លួនឡើងមកជាមួយនឹងកិច្ចសន្យាដែលបងប្រុសអូនបានចុះហត្ថលេខាជាមួយគ្នានោះ..."

Unconditional LOVETempat cerita menjadi hidup. Temukan sekarang