=ALPHA REAL ESTATE=
"រឿងរបស់ Boram ជាមួយប្រពន្ធឯងនោះយ៉ាងម៉េចហើយ?" Taehyung ឈរសួរមិត្តរបស់គេបន្ទាប់ពីព័ត៌មានរបស់ Jimin ជាកូនរបស់ម្ចាស់ Royal Group ខណៈពេលដែលពួកគេទាំងពីរឈរនៅ ក្នុងជណ្តើរប្រអប់ចុះកាន់បន្ទប់ប្រជុំ
"អរ៎! ឮ Jimin ប្រាប់ថាគេជាមួយ Boram សម្រួលគ្នាត្រឹមសងសំណងជាទឹកប្រាក់តែប៉ុណ្ណោះ" Jungkook ងាកទៅនិយាយហើយក៏បែរមុខមកវិញ
"ហើយនាងត្រូវសងប៉ុន្មានទៅ?" Taehyung លើកចិញ្ចើមសួរ ដោយចង់ដឹងចង់ឮ
"មិនដឹងដែរ! Jimin ប្រាប់យើងតែប៉ុណ្ណឹង"
"ហើយឯងអត់ចេះសួរនាំទៀតទេអី?"
"យើងមិនមែនមនុស្សដែលចូលចិត្តចេះដឹងរឿងគេដូចជាឯងនោះទេ" Jungkook ថាហើយញាក់ស្មារអស់សំណើច
"ហើយឯងចង់ដឹងថានាងសងប៉ុន្មានធ្វើអី?""គ្មានមូលហេតុអីទេ! គ្រាន់តែយើងចង់ដឹង" Taehyung តបវិញ
"ប៉ុណ្ណឹងក៏ចិត្តអាក្រក់មិនប្រាប់ដែរ""យី៎! មិនមែនយើងមិនចង់ប្រាប់ទេ! គឺយើងមិនដឹង" Jungkook តបវិញដោយហួសចិត្តនេះប្រាប់ហើយថាមនុស្សមិនដឹង ទៅចេញថាគេ មិនចង់ប្រាប់
"សួស្តីលោកប្រធាន!" បុគ្គលិកទាំងអស់នៅក្នុងបន្ទប់និយាយ
ស្វាគមន៍ ខណៈពេលដែលឃើញ Jungkook និង Taehyung ដើរចូលមកដល់ក្នុងបន្ទប់ប្រជុំ"សួស្តីអ្នកទាំងអស់គ្នា!" Taehyung ជាអ្នកនិយាយតំណាងអោយ Jungkook ដែលអង្គុយនៅដើមតុ
"លោកប្រធានហៅអ្នកទាំងអស់គ្នាមកប្រជុំជួបថ្ងៃនេះដើម្បីចង់ប្រកាសពីគម្រោងថ្មីដែលត្រូវចាប់ផ្តើមនៅដើមឆ្នាំក្រោយនេះ" Taehyung និយាយហើយក៏បន្តទុកតួនាទីអោយទៅ Jungkook"អរគុណគ្រប់គ្នាដែលខិតខំប្រឹងប្រែងធ្វើការតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ! ហើយពួកយើងក៏ទទួលបានសមិទ្ធិផលដែលពួក យើងកំណត់ធ្វើវានៅក្នុងឆ្នាំនេះ" Jungkook និយាយដោយភាពម៉ដ្ឋចត់តាមទម្លាប់នៅកន្លែងធ្វើការរបស់គេ មុននឹងញញឹមបន្តិចហើយនិយាយបន្តទៀត
"គោលដៅឆ្នាំនេះគឺធ្វើយ៉ាងណាអោយក្រុមហ៊ុនទទួលបានភាគរយចំណេញលើសពីឆ្នាំមុន 20%...បើគិតត្រឹមចុងខែនេះពួកយើងទទួល បានភាគរយនៃការចំណេញ 26.3% លើសពីឆ្នាំមុន បែបនេះហើយទើបខ្ញុំអោយ Taehyung ហៅអ្នកទាំងអស់គ្នាមកប្រជុំដើម្បីជាការអបអរសាទរដល់ភាពជោគជ័យមួយនេះ តែទន្ទឹមនឹងនេះអ្នកគ្រប់គ្នាក៏ត្រូវត្រៀមខ្លួនសម្រាប់គម្រោងដែលត្រូវនឹងចេញនៅដើមឆ្នាំក្រោយ ព្រោះខ្ញុំនឹងអនុញ្ញាតសម្រាប់រយៈពេលបីខែដែលនៅសល់អ្នកទាំងអស់គ្នាអាចលំហែខួរក្បាលបាន ព្រោះខ្ញុំនឹងមិនដាក់កិច្ចការបន្ថែម នោះទេបើសិនជាគ្មានការចាំបាច់ ជាចុងក្រោយខ្ញុំចង់អរគុណ"
![](https://img.wattpad.com/cover/345746396-288-k639237.jpg)
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•