⚜️CHAPTER 28⚜️

753 73 18
                                    

==PARK'S MANSION==

Jimin កំពុងតែរៀបចំខ្លួនផ្លាស់សម្លៀកបំពាក់ដើម្បីចេញទៅញ៊ាំអាហារពេលល្ងាចជាមួយប្តីរបស់ខ្លួន ទូរសព្ទ័របស់គេក៏រោទិ៍បន្លឺឡើងខណៈពេលដែលគេរៀបចំខ្លួនរួចរាល់

___________________________________
Ring...Ring...ring..
In Coming Call From (MY BELOVE HUSBAND🤍)
___________________________________

Jimin ញញឹមបន្តិចមុននឹងលើកទទួល

-On Phone-

"បងមកដល់ហើយមែនទេ?"

"បងមិនទាន់ទៅដល់ទេ!"
"បងទើបតែរៀបចំចេញពីក្រុមហ៊ុនទៅយកអូន"

"អរ៎! អូនរៀបចំខ្លួនរួចរាល់ហើយ"

"អូខេ! អញ្ចឹងបងទៅដល់អីឡូវហើយ"

-Call End-

Jimin ដាក់ទូរសព្ទ័ចូលក្នុងហោប៉ៅរួចដើរទៅឆ្លុះកញ្ចក់ម្ដងទៀត មើលថាសមរម្យហើយក៏ចេញពីបន្ទប់គេងចុះមកចាំប្តីរបស់គេនៅខាងក្រោម ក្នុងបន្ទប់ទទួលភ្ញៀវ

ចុះមកក៏ឃើញម៉ាក់របស់គេកំពុងតែអង្គុយមើលទូរទស្សន៍នៅទីនោះម្នាក់ឯង គេក៏ចូលទៅអង្គុយជិតម៉ាក់របស់គេ ដើម្បីនិយាយគ្នាលេងខណៈពេលដែលគេរងចាំ Jungkook

"កូនរៀបចំចេញទៅក្រៅវិញមែនទេ?" លោកស្រី Jangmi សួរនាំ ព្រោះទើបតែឃើញកូនប្រុសរបស់ខ្លួនត្រឡប់មកពីធ្វើការមុននេះ

"បាទម៉ាក់! យប់នេះខ្ញុំជាមួយ Jungkook ទៅញ៊ាំអាហារនៅខាងក្រៅ" Jimin តបវិញ
"ចុះប៉ាត្រឡប់មកផ្ទះវិញហើយឬនៅ?"

"អរ៎! ប៉ាកូនទើបតែត្រឡប់មកវិញមុននេះ! ម៉ាក់អោយគាត់ឡើងទៅសម្អាតខ្លួនបាត់ទៅហើយ" លោកស្រី Jangmi តបទៅកូនប្រុស
របស់ខ្លួនវិញ
"ចុះកូនជាមួយ Jungkook ទៅញ៊ាំអីនៅឯណា?"

"ខ្ញុំមិនបានសួរផងថាញ៊ាំអាហារនៅឯណា" Jimin តបហើយសើច

"យ៉ាប់មែនកូននេះ!" លោកស្រី Jangmi និយាយទៅកាន់កូនប្រុសរបស់ខ្លួនវិញ
"និយាយអញ្ចឹងប៉ានិងម៉ាក់កំពុងតែគិតថារកផ្ទេរឈ្មោះ Apartment នៅ Hannam អោយទៅកូនជាមួយ Jungkook ព្រោះប៉ានិងម៉ាក់ មិនទាន់មានកាដូរៀបការសម្រាប់កូនទាំងពីរនោះទេ"

Unconditional LOVETahanan ng mga kuwento. Tumuklas ngayon