⚜️CHAPTER 6⚜️

987 86 12
                                    

==ALPHA REAL ESTATE==

Taehyung ដើរចេញពីបន្ទប់ប្រជុំជាមួយ Jungkook សំដៅទៅជណ្តើរយន្តប្រអប់ ហើយគេក៏នឹកឃើញសួរនាំ Jungkook ពីព័ត៌មានរបស់ Jungkook ជាមួយ Jimin

"មិនដែលដឹងថាឯងជាមនុស្សចូលចិត្តល្បីតាមបណ្តោញសង្គមអញ្ចឹងសោះ" Taehyung និយាយហើយសើចឌឺមិត្តរបស់គេ

"ចូលចិត្តល្បីស្អីឯង?"

"រឿងឯងជាមួយ Jimin ហ្នឹងហើយ!"

"ជាការស្នើរសុំរបស់ Jimin ទេ! យើងគ្មានចំណាប់អារម្មណ៍អារឿងល្បីអីអស់ហ្នឹងទេ ឯងក៏ដឹង" Jungkook និយាយហើយក៏ដើរចូលជណ្តើរយន្តប្រអប់នៅពេលដែល ជណ្តើរប្រអប់ឈប់នៅជាន់របស់ពួកគេទាំងពីរ

"ហេតុអីទើបគេសុំបែបនេះ?" Taehyung សួរឡើង

"យើងមិនដឹង! គេថាគេចង់ល្បី"

"អូរ៎! ជារឿងធម្មតាទេដំណែងជាកូនប្រសាររបស់ Alpha Group អ្នកណាក៏ប្រាថ្នាចង់បានដែរ! យើងគិតថា Jimin មិនបានចង់ល្បីទេ...គ្រាន់តែចង់ប្រកាសប្រាប់គ្រប់គ្នាដែលមានបំណងចូលមកជិតឯង អោយថយចេញអោយឆ្ងាយ" Taehyung សន្និដ្ឋានទៅតាមគំនិតរបស់គេ

"នេះជាគំនិតរបស់ឯង! មិនមែនជាគំនិតរបស់គេទេ"

"មិនមែនយ៉ាងម៉េច? មនុស្សស្រឡាញ់គ្នា គេហួងហែងគ្នាបែបនេះ ហើយ...ណាមួយពួកឯងទើបតែស្គាល់គ្នា Jimin ធ្វើម៉េចអាចប្រាកដ ចិត្តថាឯងស្មោះជាមួយគេតែម្នាក់នោះ ស្រួលមិនស្រួលគេខ្លាចឯង នៅមានទំនាក់ទំនងមិនច្បាស់លាស់ជាមួយអ្នកផ្សេងផងក៏មិនដឹង គេអោយប្រកាសពីទំនាក់ទំនងបែបនេះ គឺចង់កាត់ផ្លូវមិនអោយអ្នកផ្សេងចូលមកជិតឯងនឹងហើយ"

"....." Jungkook យកសម្តីរបស់មិត្តគេមកគិត ក៏សមហេតុផលម្យ៉ាងដែរ តែថាហេតុអីបានជា Jimin មកត្រូវហួងហែងគេ ស្របពេលដែលពួកគេមិនបានស្រឡាញ់គ្នាផង
"តែយើងក៏មិនមែនជាមនុស្សដែលចូលចិត្តលួចធ្វើអ្វីក្រោយខ្នងគេដែរ"

"ឯងស្គាល់ពាក្យថាការពារប្រសើរជាងព្យាបាលទេ?" Taehyung តបទៅវិញទាំងហួសចិត្ត នេះហេតុអីក៏មកជួបនឹងរឿងស្នេហាមិត្តគេ ល្ងង់បែបនេះ?
"ឃើញទេ! យើងប្រាប់អោយមានស្នេហាយូរហើយមិនព្រមទេ... អីឡូវដល់ពេលមានស្នេហាល្ងង់តែម្ដង"

Unconditional LOVEOù les histoires vivent. Découvrez maintenant