⚜️CHAPTER 73⚜️

403 57 19
                                    

=FANCY CO=

ថ្ងៃនេះ Jhope បានបបួលមិត្តរបស់គេមកញ៊ាំអាហារថ្ងៃត្រង់ជុំគ្នា ដោយសារតែចង់ប្រាប់ពីរឿងដែលបានកើតឡើងរវាងគេជាមួយនិង Taehyung កាលពីយប់មិញ នឹកឃើញហើយក៏រំភើប ឃើញ Taehyung មិនដែលនិយាយអ្វីសោះក៏មកសុំរៀបការបែបនេះ ត្រៀមអារម្មណ៍មិនចង់ទាន់

"ឯងឈប់ញញឹមបានហើយឬនៅ?" Namjoon សួរទៅមិត្តរបស់គេដែលគិតតែពីអង្គុយញញឹម មិននិយាយអ្វីសោះ
"ក្រែងថាមានរឿងប្រាប់ពួកយើងមែនទេ? ត្រូវមកអង្គុយញញឹមបែបនេះយូរទៀតទេ?" Namjoon សួរដោយសម្លេងហួសចិត្តបន្តិច ធ្វើអោយម្នាក់ទៀតពេបមាត់ដែលមិត្តគេថាអោយបែបនេះ ចំណែកឯ Jimin វិញអង្គុយសើចមើល មិត្តរបស់គេទាំងពីរថាអោយគ្នាធម្មតា មិនទាន់បាននិយាយ សាច់ការអ្វីនៅឡើយនោះទេ

"ទែន! ទែន!" Jhope និយាយហើយក៏ញញឹមពព្រាយលើក ម្រាមដៃដែលមានពាក់ចិញ្ចៀន Taehyung សុំគេរៀបការកាលពីយប់មិញឡើងមកបង្ហាញមិត្តរបស់គេទាំងពីរ
"ខ្ញុំជិតមានប្តីហើយ" Jhope ប្រាប់ដោយត្រេកអរ ហើយគ្រវី ដៃរបស់គេទៅមកដោយធ្វើអោយពីរនាក់ទៀតភ្ញាក់ផ្អើល ជាពិសេសគឺ Namjoon ព្រោះគេមិនដឹងរឿងអ្វីសូម្បីតែបន្តិច ចំពោះ Jimin វិញក៏ភ្ញាក់ផ្អើលដូចគ្នាគ្រាន់តែគេបានដឹងមុន តែគេគិតថា Taehyung សុំមិត្តគេរៀបការនៅថ្ងៃអាទិត្យ គេមិនដឹងថាសុំលឿនបែបនេះទេ
"មើលចិញ្ចៀននេះហើយក៏មានរំភើបគ្រប់ពេល!" Jhope និយាយពេលដែលមើលទៅកាន់ចិញ្ចៀននៅលើម្រាមដៃរបស់ខ្លួន

"បើសប្បាយចិត្តបែបនេះ...មួយពេលនេះឯងចេញលុយល្អទេ?" Jimin ក៏សួរញ៉ោះមិត្តរបស់គេលេង គេក៏សប្បាយចិត្តពេលឃើញមិត្តរបស់ខ្លួនមានក្តីសុខបែបនេះ
"ជូនពរអោយពួកឯងស្រឡាញ់គ្នាអោយច្រើនៗ កុំអោយឈ្លោះគ្នាច្រើនដូចជាបង RM និងបង Jin..." Jimin បញ្ចប់ប្រយោគដោយញញឹមអស់សំណើច

"ឯងគ្រាន់តែជូនពរគេធម្មតាមិនបានមែនទេ?" Namjoon ងាកមកសួរមិត្តរបស់គេដែលកំពុងតែអង្គុយសើចសប្បាយទាំងហួសចិត្ត

"អរគុណឯងហើយ! ទោះពួកខ្ញុំឧស្សាហ៍ញ៉ោះគ្នាមែន...តែក៏ទាន់ដល់ថ្នាក់ពីរនាក់គាត់ដែរ...ហាហា" Jhope ក៏បានញ៉ោះមិត្តរបស់គេថែមម្នាក់ទៀត

Unconditional LOVEWhere stories live. Discover now