⚜️CHAPTER 55⚜️

558 55 22
                                    

=SOUTH KOREAN PARLIAMENT BUILDING=
[CONSTRUCTION PROJECT BIDDING CEREMONY]

បន្ទាប់ពីដោះស្រាយបញ្ហារឿងរបស់ Boram នៅលើវេទិការហើយ គ្រប់យ៉ាងក៏បានប្រែទៅជាធម្មតាវិញ ហើយ Jimin ក៏ឡើងបន្តនិយាយពីគម្រោងរបស់គេ

MC បានប្រកាសដកសិទ្ធរបស់ Dynamic Apex ចេញនៅលើវេទិកាបន្ទាប់ពី Jimin បានឡើងធ្វើបទបង្ហាញរួចរាល់ បែបនេះសល់តែ Celestial និង Astute តែប៉ុណ្ណោះដែលនៅក្នុងបញ្ជីដេញថ្លៃបន្តរបស់សភា

"គណៈកម្មារបស់ពួកយើងសុំពេល 15នាទីដើម្បីពិភាក្សារលើគម្រោងទាំងពីររបស់ Celestial Construction និង Astute Construction" MC ប្រកាសហើយក៏ដើរចុះទៅខាងក្រោមវិញ រងចាំឡើងមកប្រកាសលទ្ធផល

Jimin កំពុងតែតែរងចាំលទ្ធផលទាំងបុកពោះ តែក៏មិនភ្លេចយករបាយការណ៍ វាយតម្លៃមកមើលម្ដងហើយម្ដងទៀត មើលថាតើគេអាចទម្លាក់តម្លៃបាន ប៉ុន្មានទៀត នៅពេលដេញថ្លៃខាងមុខបើសិនជាគម្រោងរបស់គេជាប់ឦតែបើខាង Astute ជាប់គេក៏មិនដេញថ្លៃសាងសង់ដែរ ទុកអោយក្រុមហ៊ុនផ្សេងចុះ

រយៈពេល 15នាទីដែលជាពេលវេលាយ៉ាងយូរសម្រាប់អ្នកដែលទន្ទឹមរងចាំក៏បានមកដល់ Jimin សម្រួលអារម្មណ៍បានខ្លះហើយ មិនថាគម្រោងគេជាប់ក្នុងការដេញថ្លៃឬក៏អត់នោះទេ គេទទួលយកវាបាន យ៉ាងណាក៏គេខិតខំធ្វើវាអស់ពីសម្ថភាពហើយ ដូចអ្វីដែល Jungkook បានលើកទឹកចិត្តគេរាល់ដងអញ្ចឹង

"គម្រោងដែលត្រូវដាក់អោយក្រុមហ៊ុនសំណង់ទាំងអស់ដេញថ្លៃនៅពេលខាងមុខនេះគឺ...." MC ឡើងមកប្រកាសដោយមានស្នាមញញឹម ព្រមទាំងពញ្ញាក់អារម្មណ៍អ្នករងចាំស្តាប់ពីលទ្ធផល ដើម្បីអោយកម្មវិធីកាន់តែឈានដល់ចំនុចបុកពោះខ្លាំង
"គឺគម្រោងរបស់...."

គ្រប់គ្នាស្ងាត់រងចាំការប្រកាស គ្មានអ្នកណាបន្លឺសម្លេងអ្វីបន្តិចនោះទេ

"គឺ..." MC ប្រកាសរាងតម្លើងសម្លេងបន្តិច
"គម្រោងរបស់ Celestial Construction" MC ស្រែកប្រកាស ព្រមទាំងទទួលបានការទះដៃអបអរសាទរពីខាងក្រោមវេទិការ ខណៈពេលដែល Slide នៅលើវេទិការបង្ហាញពីរូបភាព 3D របស់ celestial នៅពីក្រោយ

Unconditional LOVETempat cerita menjadi hidup. Temukan sekarang