=CELESTIAL CONSTRUCTION=
បន្ទាប់ពីមិនបានឈានជើងចូលក្រុមហ៊ុនអស់រយៈពេលបួនថ្ងៃជាប់គ្នា ថ្ងៃនេះ Jimin ក៏បានត្រឡប់មកធ្វើការធម្មតាវិញ ណាមួយគេត្រូវផ្ញើរ File ប្លង់របស់ Sungkang អោយខាងវាយតម្លៃចេញតម្លៃសរុបហើយយកទៅអោយ Namjoon វិញ ដើម្បីយកប្លង់ទៅអោយ Sungkang មើលទៅថ្ងៃច័ន្ទអាទិត្យក្រោយនេះ
"ឯងធ្វើទៀងពេលល្អណាស់លើកនេះ! មិនអោយលើសមិនអោយខ្វះរយៈពេលមួយអាទិត្យពេញតែម្ដង" Namjoon និយាយទៅកាន់មិត្តរបស់គេដែលទើបតែមកធ្វើការវិញនៅថ្ងៃនេះ
"កុំនិយាយថាមួយអាទិត្យតែរយៈពេល 4ថ្ងៃសោះ" Jimin តវ៉ាហើយអោនទៅមើលឯកសារនៅលើតុដោយគ្រវីក្បាលចង់វិលមុខដោយសារតែមិនគិតថា 4 ថ្ងៃវាអាចមានឯកសារមួយគំនរសម្រាប់គេត្រួតពិនិត្យបែបនេះសោះ ជិតដាច់ឆ្នាំនៅសល់ពេលមិនដល់បីខែទៀតផង ហេតុអីក៏មានការងារច្រើនម្ល៉េះ
"ឯងមិនបាច់គ្រវីក្បាលទេ! បងវិលមុខជាងឯងផង...ដែលត្រូវ មកសង្ខេបរបាយការណ៍អោយឯងមួយគំនរបែបនេះ" Namjoon ប្រាប់ទៅមិត្តរបស់គេខ្លួន ព្រោះគេធ្វើការដល់ម៉ោង 7យប់សឹងតែបួនថ្ងៃជាប់គ្នាហើយ អង្គុយរៀបចំឯកសារទុកអោយ Jimin តាមថ្ងៃអោយមានរបៀបសម្រាប់អោយគេមកវិញមើលមិនមែនជារឿងដែលធ្វើក្នុងរយៈពេលមួយម៉ោងហើយនោះទេ
"អ្នកណាអោយបងទុកអោយខ្ញុំគូសប្លង់អោយ Sungkang ធ្វើអី?"
"បើដឹងថាឯងគូសហើយមិនមកធ្វើការបែបនេះ! បងយកមកគូសខ្លួនឯងប្រហែលជាមិនរវល់ដល់ថ្នាក់នេះទេ" Namjoon និយាយឡើងហើយគ្រវីក្បាលដោយធ្វើអោយមិត្តរបស់គេអស់សំណើច
"ហើយឯកសារប៉ុន្មានសន្លឹកដែលបងដាក់ដាច់ពីគេនេះ គឺកិច្ចសន្យាការងាររវាង Celestial និង Alpha ឯងមើលទៅថាមានចំនុចកន្លែងណាត្រូវកែប្រែឬក៏អត់""ចាំខ្ញុំឆែកមើល" Jimin តបវិញហើយក៏ទាញក្រដាសដែលកឹបជាប់គ្នាប៉ុន្មានសន្លឹកដែល ដាក់ដាច់ដោយឡែកនោះមកមើលដាក់នៅទល់មុខរបស់គេ ដើម្បីយកវាមកមើលមុនគេ
"អូខេ! អញ្ចឹងបងចេញទៅវិញហើយ" Namjoon និយាយហើយក៏បានដើរចេញទៅវិញបន្ទាប់ពីមិត្តរបស់គេក៏ងក់ក្បាល នឹងប្រយោគរបស់គេមុននេះ
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•