==FANCY CO==
"ចំពោះរឿងភ្លើងឆេះនោះបង Jin មាននិយាយអ្វីទេ?" Jimin សូរទៅកាន់មិត្តរបស់ខ្លួនដែលកំពុងអង្គុយញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នា
"មុនដំបូងគេឆ្ងល់ហេតុអ្វីផ្ទះនោះឈ្មោះរបស់ឯង!" RM ឆ្លើយតប
"តែបងក៏បានរៀបរាប់ប្រាប់គេតាមដំណើររឿង ហើយគេមិននិយាយអ្វីទៀត""ចុះបងចង់ចាប់ផ្តើមជួសជុលកន្លែងនោះវិញពេលណាដែរ?" Jimin សួរឡើង ដោយយកនំរបស់គេមកញ៊ាំ
"ដំបូងបងគិតថាអាទិត្យក្រោយនេះចាប់ផ្តើមហៅគេមកជួសជុលហើយ! អីឡូវមិនទាន់ដឹងទេខ្លាចជួសជុលហើយនៅមានរឿងទៀត" RM តបវិញ ចំណែកឯមិត្តរបស់គេក៏សើច
"បងគិតថាពួកគេនឹងបង្ករឿងទៀតមែនទេ?" Jhope ជាអ្នកសួរហើយសើច
"ទើបតែមានរឿងបែបនេះ! ពួកគេមិនហ៊ានទេ""ត្រូវហើយ! ទោះពួកគេចង់រករឿងក៏ត្រូវរងចាំពេលយូរបន្តិចទៀតដែរ" Jimin បន្តពីមិត្តរបស់ខ្លួន
"បងដឹងហើយ! ទើបបងបារម្ភនឹងណា...ពីមុនគឺត្រូវប្រើរយៈពេលប្រហែលបីខែសម្រាប់ជួសជុល decor ឡើងវិញដែរ...ចុះទម្រាំអីឡូវឆេះម៉ដ្ឋឆឹងបែបនេះទៀតយ៉ាងហោចណាស់ក៏ថែមមួយខែពីរខែទៀត ដែរ" RM បកស្រាយ
"អញ្ចឹងហើយទើបបងមិនទាន់ហ៊ានធ្វើអ្វី! ខ្លាចថា 5ខែក្រោយសង់ហើយ គេមកដុតទៀតបងគិតយ៉ាងម៉េច?""បងកុំបារម្ភរឿងនេះអី! ខ្ញុំអោយគេស៊ើបហើយ" Jimin និយាយទៅកាន់មិត្តរបស់ខ្លួន
"បើលើកនេះគឺជាមែនខ្ញុំនឹងប្តឹងគេ! អញ្ចឹងបងអាចចាត់ចែងសាងសង់ហាងរបស់បងបាន""ហឹម! ពួកគេនោះដៃឆៅណាស់បងមិនទុកចិត្តទេ" RM តបវិញ
"អូខេៗ! បើមិនទាន់ចង់សាងសងទេក៏អូខេ! ចាំមើលបញ្ចប់រឿងនេះសិនចាំបងសង់ក៏បានដែរ" Jimin និយាយទៅកាន់មិត្តរបស់ខ្លួនវិញ ហើយសើច
"និយាយអញ្ចឹងឯងជាមួយ Taehyung យ៉ាងម៉េចហើយ? ជាសង្សារនឹងគ្នាហើយឬនៅ?""នៅទេ! មិនទាន់មានអ្វីលើសពីមើលចិត្តគ្នាទេ" Jhope តបវិញ
![](https://img.wattpad.com/cover/345746396-288-k639237.jpg)
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•