⚜️CHAPTER 43⚜️

616 69 14
                                    

==THE DAILY CAFE==

"នេះឯងមើលខ្លួនឯងទៅ! វីឌីអូរដែលពួកគេរៀបធ្វើសកម្មភាព" Yoongi និយាយទៅកាន់ប្អូនជីដូនមួយរបស់ខ្លួន

"....." Jimin ជាមួយ Jungkook ក៏យក Tablet ពីដៃរបស់ Yoongi មកអង្គុយមើលយ៉ាងយកចិត្តទុកដាក់

"ពួកគេមករៀបគម្រោងការតាំងពីព្រលប់ម្ល៉េះ" Yoongi និយាយទៅតាមអ្វីដែលគេបានដឹង
"បងអោយគេឆែកមើលផ្លាកលេខឡានទាំងបីនោះហើយ"

"ជាគ្នារបស់លោក Chul ត្រូវទេ?" Jungkook ជាអ្នកសួរឡើង

"អឹម! ប្រហែលហើយព្រោះគាត់ជាអ្នកដែលមិនអោយប៉ូលីសវិនិច្ឆ័យ រឿងភ្លើងឆេះនេះ" Yoongi តបវិញ
"តែអ្វីៗ ក៏ត្រូវការភស្តុតាង! បែបនេះហើយពួកយើងមានតែចាំមើល ថាជនបង្កហេតុមួយក្រុមនោះព្រមសារភាពថាអ្នកណាជាអ្នកបញ្ជាពួកគេឬក៏អត់"

"ខ្ញុំគិតថាអោយប៉ូលីសចាប់ក្រុមដែលបង្កនោះហើយ! ចាំយើងដាក់ពាក្យបណ្តឹង...កុំអោយគាត់ដឹងខ្លួនមុន.." Jungkook បញ្ចេញយោបលរបស់គេ

"អឹម! គំនិតមួយនេះល្អ" Yoongi យល់ស្របជាមួយគំនិតរបស់ Jungkook
"បើយើងដាក់ពាក្យបណ្តឹងទាំងមិនទាន់ចាប់មនុស្សមួយក្រុមនោះបាន វានឹងអាសាបង់ហើយព្រោះលោក Chul នឹងអាចអោយពួកនោះទទួលកំហុសចំពោះដើម្បីដោះដូរជាមួយអ្វីផ្សេងវិញ"

"ត្រូវហើយ!" Jungkook និយាយបន្ត

"អញ្ចឹងចាំពេលដែលបងចាប់ពួកគេមួយក្រុមនោះបានហើយប្រាប់ខ្ញុំផង! ចាំខ្ញុំដាក់ពាក្យបណ្តឹង" Jimin និយាយទៅកាន់បងប្រុសជីដូនមួយរបស់ខ្លួន

"ឯងមិនបាច់លូកដៃទេ! បងជាអ្នកដាក់ពាក្យបណ្តឹងនោះទើបប៉ូលីស គេធ្វើការបាន! ឯងគួរតែយល់ថាលោក Chul ជាអ្នកកាន់ខាងមន្រ្តីប៉ូលីសទាំងអស់នោះ...គិតថាគេចាប់មេគេអោយឯងទេ?" Yoongi និយាយទៅកាន់ប្អូនរបស់គេវិញ
"ចាំបងចាត់ការរឿងនេះអោយ! មិនបាច់បារម្ភទេ"

"អូខេ! អញ្ចឹងក៏បានដែរ" Jimin តបវិញដោយញញឹម
"ខ្ញុំទុកចិត្តលើបងហើយ"

"ចុះឯងត្រូវការទាមទារសំណងដែរទេ?" Yoongi សួរហើយសើច
"យកលុយមកធ្វើផ្ទះវិញ...ហាហា"

"......" Jimin គិតបន្តិចមុននឹងតបវិញ
"បងគិតថារឿងក្តីបែបនេះយកប៉ុន្មានសម?"

Unconditional LOVEOnde histórias criam vida. Descubra agora