_Seoul_
==JAE-DONG DISTRICT==
នៅវេលាម៉ោងប្រហែលជា 2 រំលងអាធ្រាតរថយន្ត Hyundai ព៌ណខ្មៅសេរីទំនើបមួយគ្រឿងបើកដោយបុរសវ័យកណ្តាលម្នាក់ពាក់មួកខ្មៅ ជាមួុយនឹងម៉ាសបិតបាំងមុខរបស់គេជិតបានជិះមកឈប់នៅក្រោយផ្ទះដែលជាកន្លែង RM បានទិញកាលពីពីរអាទិត្យមុន
បុរសនោះបានងាកមើលឆ្វេងស្តាំ ដើម្បីរកមើលកាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវ មុននឹងលើកទូរសព្ទ័មកថតកាមេរ៉ាសុវត្ថិភាពចំនួន ពីរកន្លែងដែលអាចមើលឃើញគេបានហើយផ្ញើរវាទៅអោយនរណា
ម្នាក់នៅក្នុងទូរសព្ទ៍ដៃរបស់គេបន្ទាប់ពីផ្ញើររូបថតទៅហើយ គេក៏ដាក់ទូរសព្ទ័ទុកនៅលើកៅអីក្នុងឡាន មុននឹងបែរក្រោយយកកាតាបស្ពាយរបស់គេ ហើយបើកទ្វារដើរចេញពីក្នុងឡាន រួមជាមួយកាតាមស្ពាយរបស់គេនៅពីក្រោយ
ងាកមើលឆ្វេងស្តាំម្ដងទៀត មើលអោយប្រាកដថាគ្មានមនុស្សឆ្លងកាត់ហើយគេក៏បាន ដើរតម្រង់ទៅផ្ទះដែល RM បានទិញហើយដករបស់ឧបករណ៍របស់គេចេញដើម្បីគាស់ទ្វារដែលចាក់សោរពីខាងក្រៅ
ប្រហែល 5នាទីកន្លងផុតទៅ បុរសនោះក៏បានចូលទៅដល់ក្នុងផ្ទះ ឆែកមើលថាមានអ្នកណានៅក្នុងនោះឬក៏អត់ ទោះជាសោរចាក់ពីក្រៅ ក៏គេត្រូវតែឆែកអោយប្រាកដចិត្ត មិនចង់ធ្វើអោយមានការធ្វេសប្រហែសកើតឡើង
គ្រប់យ៉ាងសុវត្ថិភាពល្អហើយ គេក៏បានទម្លាក់កាតាបចុះបើកវាឡើង ដោយនៅក្នុងនោះមានសុទ្ធតែជាកំពុងដាក់កំប៉ុងហ្គាសតូចៗ ប្រហែលជា 10 កំប៉ុងក្នុងចំនួនសរុប ហើយក៏បានដើរពង្រាយវានៅពេញផ្ទះតាមជ្រុងនៃជញ្ចាំងគ្រប់ជាន់នីមួយៗ នៅក្នុងផ្ទះ បន្ទាប់ពីគេបានដាក់វានៅគ្រប់ជ្រុងទាំងពីរជាន់ហើយ គេក៏បានដើរត្រឡប់ទៅឡានវិញ
បើកគូទឡានឡើងយកធុងសាំងដែលមានចំណុះ 30L ចំនួនពីរធុងលើកចេញមកក្រៅ ហើយដើរចូលទៅក្នុងផ្ទះវិញ បើកវាចាក់នៅជាន់ខាងទីពីររហូតដល់ជាន់ផ្ទាល់ដី ចាក់បានត្រឹមកាំជណ្តើរចុះមកជាន់ផ្ទាល់ដី សាំងទាំងពីធុងក៏អស់ គេទៅចេញទៅបើកគូទឡានយក ធុងសាំងចំនុះ 30L ដដែល ជាធុងចុងក្រោយយកទៅចាក់បន្ថែម
![](https://img.wattpad.com/cover/345746396-288-k639237.jpg)
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•