⚜️CHAPTER 15⚜️

911 86 24
                                    

[JIKOOK ROOM]

Jungkook កំពុងតែបើកវ៉ាលីរៀបចំសម្លៀកបំពាក់របស់គេចូលទៅក្នុងទូរនៅក្នុងបន្ទប់ ចំណែកឯស្បែកជើងនិងរបស់របរប្រើប្រាស់ផ្សេងៗ ដាក់តាមកន្លែង ចំណែកឯ Jimin វិញមិនទាន់ភ្ញាក់នៅឡើយទេ ប្រហែលជាកន្លះម៉ោងក្រោយ Jimin ក៏បានភ្ញាក់ ហើយឃើញ Jungkook កំពុងតែលើកឈុតអាវរបស់គេព្យួរនៅក្នុងទូរ

"បងមកដល់យូរឬនៅ?"

"បងមកដល់យូេហើយ!" Jungkook តបវិញដោយបន្តធ្វើកិច្ចការរបស់គេបន្ត
"អូនចូលសម្អាតខ្លួនសិនទៅ! ចាំបងចូលតាមក្រោយ"

"ម៉ោងប៉ុន្មានហើយ?" Jimin សួរឡើងតិចៗ ហើយក៏ងាកឆ្វេងស្តាំរក
ទូរសព្ទ័របស់គេ
"បងមានឃើញទូរសព្ទ័របស់អូនទេ?"

"បងទុកនៅលើតុ"

"...." Jimin ក៏ដើរចុះពីលើពូកហើយក៏ទៅយកទូរសព្ទ័របស់គេមកមើកម៉ោង
(ស្លាប់ហើយ! ខ្ញុំគេងមួយភ្លែតសោះម៉ោង ៦ ល្ងាចបាត់ទៅហើយ)

"អូនមិនរៀបអីវ៉ាន់ចេញពីវ៉ាលីទេឬ?" Jungkook ងាកមកសួរ Jimin ដែលកំពុងតែកាន់ទូរសព្ទ័មើលម៉ោង

"ចាំញ៊ាំអាហារពេលល្ងាចចាំអូនរៀប!" Jimin តបវិញហើយក៏ដើរឡើងទៅអង្គុយនៅលើពូក
"បងយកអីវ៉ានមកច្រើនម្ល៉េះ?" Jimin សួរឡើងនៅពេលដែលឃើញវ៉ាលីសរុបរបស់ Jungkook មានដល់ទៅបី

"បងចេះតែយកមកត្រៀមៗ ទេ" Jungkook តបមកវិញ

ចំណែកឯ Jimin ក៏ស្ងាត់ហើយសម្លឹងមើលទៅកាន់ Jungkook ដោយមិនមាត់អ្វីទាំងអស់ ដោយកំពុងតែគិតថាពេលវេលាពិតជាលឿនមែនមួយភ្លែតសោះរំលងផុតមួយខែ ប៉ុន្មានថ្ងៃទៀតដល់ថ្ងៃរៀបការបាត់ទៅហើយ គិតចុះគិតឡើងក៏នឹកឃើញដល់រឿង បងប្រុសរបស់ខ្លួនមិនដឹងថា yoongi ដោះស្រាយបានសម្រេចឬក៏អត់ នោះទេ មិនទាន់ឃើញ yoongi ផ្ញើរសារមកប្រាប់គេនោះទេ

"អូនកំពុងតែគិតអី?" Jungkook សួរឡើងខណៈពេលដែលគេដើរ មកអង្គុយនៅលើពូកក្បែរខ្លួនរបស់ Jimin

"អឹម..គ្មានអីទេ!" Jimin ញញឹមតបទៅវិញ ហើយ Jungkook ក៏
ដាក់ខ្លួនគេងនៅក្បែរនោះ
"បងមិនចូលទៅងូតទឹកទេឬ?"

Unconditional LOVEDonde viven las historias. Descúbrelo ahora