=ROMANIA TOWER=
គូរស្នេហ៍ទាំងពីរគូរកំពុងតែដើរតាមពីក្រោយបុគ្គលិក មកកន្លែងដែលដែល Taehyung បានកក់ទុកកាលពីប៉ុន្មានថ្ងៃមុន ដោយសារតែថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ណាមួុយអាគារ ពាណិជ្ជកម្មនេះទើបតែ បើកសម្ពោធភោជនីយដ្ឋាននៅលើជាន់ទៅ 63 នេះ តម្រូវអោយ Taehyung ត្រូវកក់ទុកមុនចន្លោះរយៈពេលពីរទៅបីថ្ងៃ បើយឺតជាងនេះខ្លាចអស់កន្លែងសម្រាប់អង្គុយ
បួននាក់គេចូលអង្គុយហើយ បុគ្គលិកក៏បានដើរត្រឡប់ទៅវិញ ប៉ុន្មាននាទីក្រោយក៏ត្រឡប់មកវិញជាមួយថាសដែលដាក់ Welcome drink ចំនួនបួនកែវ ដើរតម្រង់មកតុរបស់ពួកគេ
បុគ្គលិកក៏បានដាក់កែវនៅលើតុ មុខកន្លែងដែលពួកគេអង្គុយហើយ ក៏អោនគោរពបន្តិច មុននឹងមានបុគ្គលិកម្នាក់ទៀតដាក់ សៀវភៅ Menu នៅលើតុក្បែរកែវរបស់ពួកគេរៀងៗ ខ្លួន ដើម្បីធ្វើការកម្ម៉ង់អាហារ
"ពួកខ្ញុំចាំគ្នាសិន! អ្នកទាំងពីរអាចទៅវិញសិនបាន" Taehyung និយាយទៅកាន់បុគ្គលិកប្រុសស្រីពីរនាក់នោះ ដោយញញឹម
"ចាស៎"
"បាទ!" បញ្ចប់ការនិយាយហើយបុគ្គលិកទាំងពីរក៏បានត្រឡប់ទៅធ្វើការរបស់ពួកគេវិញធម្មតា
"ទីនេះឡូយណាស់មាន welcome drink ទៀត" Jhope ឧទានឡើងហើយលើកកែវមកភ្លក្សរសជាតិភេសជ្ជៈរបស់គេ ហើយក៏ធ្វើមុខដូចជាឆ្ងាញ់ណាស់ពេលលេបវាចូលពោះ ដោយឃើញបែបនេះ Jimin ក៏លើកកែវរបស់គេមកសាក ដែរ គ្រាន់តែភេសជ្ជៈចូលទៅដល់ក្នុងមាត់ ហើយលេបចូល ពោះបានមួយម៉ាត់ Jimin ក៏ទម្លាក់កែវចុះមកវិញ ដោយធ្វើមុខយូរហើយក្រញែងខ្លួនធ្វើអោយ Jhope ឃើញហើយសើចមកកាន់មិត្តរបស់គេ
"ជូរណាស់ត្រូវទេ?"
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•