⚜️CHAPTER 39⚜️

690 72 27
                                    

==DYNAMIC GROUP==

លោក Chul បានអានព័ត៌មានហើយក៏ប្តូរពីទឹកមុខញញឹមដោយជោគជ័យ ទៅជាភ្ញាក់ផ្អើលមួយរំពេចនៅពេលដែល ឈ្មោះរបស់ Jimin មាននៅក្នុងព័ត៌មានដែលគាត់កំពុងតែអាន សំខាន់គេជាម្ចាស់ផ្ទះដែលគាត់ប្តឹង

"ចង្រៃមែន" លោក Chul ឧទានឡើងទាំងក្តៅក្រហាយ ម៉ួម៉ៅទាំងព្រឹកតែម្ដង

តុក! តុក!

"ចូលមក"

"លោកប្រធាន-." លោក Chun និយាយដោយអោនគោរព តែក៏ត្រូវប្រធានរបស់គេស្រែកកាត់

"ហេតុអីបានជាគេជាម្ចាស់ផ្ទះនោះទៅវិញ?"

"ខ្ញុំក៏មិនដឹងដែរលោកប្រធាន" លោក Chen តបវិញ
"ខ្ញុំក៏ទើបតែបានដឹងមុននេះដែរ! ប៉ូលីសបានចេញលិខិតទៅខាង Jimin រួចរាល់ហើយ"

"ចុះម្សិលមិញប៉ូលីសមិនបានប្រាប់ទេឬថាម្ចាស់ផ្ទះឈ្មោះអ្វី?"

"ដោយសារតែលោកប្រធានប្រាប់ថាមិនខ្វល់ថាគេជាអ្នកណាទើប ខ្ញុំមិនបានសួរនាំពីប៉ូលីសច្រើន"

"ចង្រៃយ៎" លោក Chul ជេរឡើងម្ដងទៀត
"ឆាប់ទៅដកពាក្យបណ្តឹងចេញវិញទៅ"

"បាទលោកប្រធាន" លោក Chen ក៏បានទទួលបញ្ជា
"ខ្ញុំនឹងទៅចាត់ការអីឡូវនេះ"

"កុំភ្លេចអោយគេលុបព័ត៌មាននេះចោលផងឮទេ?"

"បាទ!" លោក Chen ទទួលបន្ត
"តែលោកប្រធានហេតុអីពួកយើងត្រូវខ្លាចក្មេងម្នាក់នោះ?"

"មុននឹងលោកសួរខ្ញុំលោកមានប្រើខួរក្បាលដើម្បីគិតទេ?" លោក Chul សួរទៅវិញទាំងហួសចិត្ត
"ក្មេងដែលលោកនិយាយនោះជា...កូនប្រសាររបស់ Alpha Group ណា! ចង់អោយយើងរឿងទាស់ទែងគ្នាជាមួយពួកគេដោយសារតែរឿងផ្ទះ មួយខ្នងនោះមិនគិតថាវាគ្មានប្រយោជន៍ទេឬ? បើយើងដឹងថាគេជាម្ចាស់ផ្ទះក៏យើងមិនទៅរញ៉េរញ៉ៃដែរ ចង់អោយបានផ្ទះមួយខ្នងនោះហើយ មានបញ្ហាជាមួយខាង Alpha Group លោកគិតថាពួកយើងនឹងខាតបង់ច្រើនទេ?"

"បាទលោកប្រធានខ្ញុំយល់ហើយ"

"ឆាប់ចេញទៅ! ទៅចាត់ការរឿងនេះចេញទៅ" លោក Chul ចេញ បញ្ជាសារជាថ្មី ស្របពេលដែលទូរសព្ទ័របស់គាត់ក៏បានរោទិ៍ឡើង

Unconditional LOVETahanan ng mga kuwento. Tumuklas ngayon