⚜️CHAPTER 84⚜️

425 50 24
                                    

=ALPHA REAL ESTATE=

Taehyung ជាមួយ Jungkook កំពុងតែដើរចេញពីជណ្តើរប្រអប់ចុះមកចំណតឡាន ដើម្បីចេញទៅខាងក្រៅពិភាក្សាកិច្ចការរបស់ពួកគេដែលបានណាត់ជួបជាមួយភ្ញៀវ

ពួកគេទាំងពីរក៏បានឡើងឡាន ហើយ Taehyung ជាអ្នកបើកឡានដូចរាល់ដង ចំណែកឯ Jungkook នៅម្ខាងទៀត កំពុងតែមើលឯកសារប៉ុន្មានសន្លឹកនៅក្នុងដៃរបស់គេ ដែលត្រូវយកទៅនិយាយជាមួយភ្ញៀវក្នុងពេលមួយម៉ោងខាងមុខនេះ

"ល្ងាចនេះឯងទៅផ្ទះរបស់បង RM ម៉ោងប៉ុន្មាន?" Taehyung ងាកទៅសួរមិត្តរបស់គេ ស្របពេលឡានកំពុង តែឈប់រងចាំភ្លើងបៃតង

"មិនទាន់ដឹងទេ! ចាំមើល Jimin ត្រឡប់មកផ្ទះវិញម៉ោងប៉ុន្មានសិន" Jungkook តបដោយភ្នែកនៅភ្ជាប់គ្នាជាមួយឯកសារសន្លឹកចុងក្រោយ

"ពួកយើងគួរតែទិញរបស់ខ្លះជូនពួកគាត់ទេ! ឮថាថ្ងៃនេះបង RM សុំបង Jin រៀបការផង" Taehyung សួរនាំបន្ត ព្រោះណាមួយស្អែកនេះជាថ្ងៃបើកហាងផ្ការបស់ Jin ផង ពីដំបូងនិយាយគ្នាថាចាំទៅញ៊ាំអីជុំគ្នាថ្ងៃបើកហាងតែត្រូវក៏ប្តូរវិញកុំអោយរញ៉េរញ៉ៃ នៅពេលដែលបើកហាង អញ្ចឹងហើយពួកគេក៏សម្រេចចិត្តញ៊ាំមុនមួយថ្ងៃ

"Jimin កម្ម៉ង់ផ្កាអោយបង Jin សម្រាប់ថ្ងៃស្អែករួចរាល់ហើយ"

"ចាំអោយ Jimin កម្ម៉ង់អោយយើងមួយផង!"

"អឹម! ចាំយើងប្រាប់អោយ" Jungkook និយាយព្រមទាំងដាក់ក្រដាសឯកសារប៉ុន្មានសន្លឹកនៅលើភ្លៅ បន្ទាប់ពីមើលចប់
"តែថ្ងៃស្អែកពួកយើងឆ្លៀតយកផ្កាអោយគាត់ពេលបាយថ្ងៃត្រង់ដោយខ្លួនឯង! ឯងជាមួយ jhope ចង់មកជាមួួយទេ?" Jungkook ប្រាប់ពីគម្រោងរបស់គេដែលបានគិតទុកជាមួយ Jimin

"ចាំយើងសួរ Jhope សិន"

=JAE-DONG AREA=

Namjoon កំពុងតែមើលខុសត្រូវផ្ទះថ្មីព្រមទាំងហាងរបស់គេដែលស្ថិតនៅជាន់ផ្ទាល់ដីនៅក្នុងផ្ទះរបស់គេ ពេលនេះគឺរបស់របរគ្រប់យ៉ាងរៀបចំយ៉ាងមាន របៀបទៅតាមកន្លែងរួចរាល់ ថ្ងៃនេះនិងថ្ងៃស្អែកគេមិនបានទៅធ្វើការនោះ ទេ តែគេក៏បានដាក់ច្បាប់រួចរាល់ហើយអស់ដែរព្រោះពីរថ្ងៃនេះគេនៅរវល់ជួយ មើល Jin ចំណែកឯ Jin វិញអីឡូវនេះមិនទាន់ត្រឡប់មកពីខ្ជប់ម្ហូបសម្រាប់ល្ងាចនេះនៅឡើយទេ

Unconditional LOVEWhere stories live. Discover now