⚜️CHAPTER 76⚜️

642 62 21
                                    

=ALPHA REAL ESTATE=

Jungkook កំពុងតែអង្គុយឆែកមើលសណ្ឋាគារដើម្បីកក់អោយហើយ សម្រាប់ដំណើរកំសាន្តរបស់គេជាមួុយ Jimin នៅថ្ងៃសុក្រអាទិត្យក្រោយ តែប្រពន្ធគេមិនទាន់ដឹងរឿងនៅឡើយទេ

ឆែកមើលឃើញប៉ុន្មានកន្លែងហើយ ក៏ផ្ញើរសារទៅសួរខាង
សណ្ឋាគារដើម្បីនិយាយគ្នាពីអ្វីដែលគេចង់បាននៅពេលដែលស្នាក់នៅទីនោះ Jungkook បានផ្ញើរសារទៅចំនួន 3 សណ្ឋាគារ ដោយរងចាំមើលខាងណាដែលអាចចាត់ចែងអោយគេបានទើបគេសម្រេចចិត្តកក់បន្ទប់តាមក្រោយ

បន្ទាប់ពីផ្ញើរសារទៅហើយ ខាងសណ្ឋាគារមិនទាន់មានការឆ្លើយតប Jungkook ក៏បានទាញទូរសព្ទ៏នៅលើតុធ្វើការរបស់គេ ចុចហៅចេញទៅមិត្តរបស់គេ ដើម្បីអោយចូលមក
រកគេនៅក្នុងបន្ទប់ធ្វើការ Jungkook មានការចង់សួរនាំបន្តិច

Taehyung បានចូលមកតាមសម្តីមិត្តរបស់គេ ពេលនេះគេកំពុងតែអង្គុយនៅកៅអីទល់មុខតុធ្វើការរបស់ Jungkook ហើយរងចាំស្តាប់កិច្ចការដែលមិត្តរបស់គេចង់និយាយ

"ឯងស្គាល់លេខទូរសព្ទ័របស់បង RM ទេ?" Jungkook សួរ មិត្តរបស់គេ ដោយនៅក្នុងដៃពេលនេះកំពុងតែកាន់ទូរសព្ទ័ដៃរបស់ខ្លួន

"ស្អីគេ? ស្គាល់គ្នាយូរហើយឯងគ្មានលេខទូរសព្ទ័របស់គាត់ទេអី?" Taehyung សួរដោយទឹកមុខហួសចិត្ត តែគេគ្រាន់តែធ្វើលេងជាមួយមិត្តរបស់គេតែប៉ុណ្ណោះ ព្រោះគេផ្ទាល់ក៏មិន
ស្គាល់ដូចគ្នារាល់ដងអោយតែមិត្តប្រុសរបស់គេជាអ្នកខល ទៅរក Namjoon តែប៉ុណ្ណោះ
"យើងក៏មិនស្គាល់ដូចគ្នា" Taehyung បញ្ចប់ប្រយោគដោយ សើចស្ញេញទៅកាន់មិត្តរបស់គេ

"ស៊ាំណាស់" Jungkook ឧទានឡើងដោយគ្រវីក្បាល ហើយក៏ទើបតែនឹកឃើញថាគេធ្លាប់ផ្ញើររូបថត Namecard របស់ Jimin អោយទៅមិត្តរបស់កាលពីលើកមុន គេចាំបានថានោះជាលេខរបស់ Namjoon ហើយក៏ប្រញាប់បើក
ទូរសព្ទ័ឆែករកមើលរូបថតនោះ

"មិនអីទេ! ចាំយើងខលសួរ Jhope អោយ" Taehyung និយាយឡើង ព្រមទាំងដកទូរសព្ទ័ដៃរបស់គេចេញមកចុះលេខទូរសព្ទ័របស់ Jhope តែក៏បញ្ឈប់សកម្មភាពវិញ ព្រោះ ទើបតែនឹកឃើញឆ្ងល់
"ហេតុអីក៏ឯងមិនសុំលេងបង RM ពី Jimin ទៅ?"

Unconditional LOVEWhere stories live. Discover now