⚜️THE END⚜️

1.3K 97 52
                                    

៙ONE MONTH LATER៙

គ្រប់យ៉ាងបានកន្លងផុតទៅដោយសន្តិវិធី គ្មានអ្នកណាធ្វើបាបឬក៏សងសឹកអ្នកណាបន្តទៀត រីឯ Jisung ក៏បានកែខ្លួនសារជាថ្មី ឈប់ឆ្លក់វង្វេងនឹងការដែលគេធ្វើរឿងផ្តេសផ្តាស់ដូចកាលពីមុនទៀត គ្រួសាររបស់ Jimin ក៏ត្រឡប់មកក្លាយជាគ្រួសារមានដែលកូនៗ ទាំងបីពេញលេញម្តងទៀតបន្ទាប់ពី Jisung សម្រេចចិត្តរៀនសូត្រពីការងាររបស់ក្រុមហ៊ុនពីលោកប៉ារបស់គេ ដោយធ្វើអោយប៉ាគេមានក្តីស្រឡាញ់ចំពោះគេឡើងវិញ

រឿងដែល Jisung បានធ្វើខុស Jimin ក៏សម្រេចចិត្តថាបំភ្លេចចោល ទុករឿងនេះអោយរលាយបាត់ពីការចងចាំរបស់គេ យកពេលមកចងចាំតែរឿងដែលល្អបានហើយ

នៅពេលដែលដំណើរជីវិតរបស់គេនាំមកជួបរឿងរ៉ាវអាក្រក់ៗ Jimin ក៏ប្រឈមមុខជាមួយនឹងបញ្ហាហើយដោះស្រាយវាម្ដងមួយៗ រហូតដល់បញ្ហាលែងជាព្យុះភ្លៀងសម្រាប់បើជីវិតរបស់គេបន្តទៀត

Eun Woo ក៏បានហៅប៉ារបស់គេមកជួបគ្នាពិភាក្សាជាមួយអ្នកផ្ទះរបស់ Ari ដើម្បីកំណត់ថ្ងៃរៀបការរបស់ពួកគេទាំងពីរ ចំណែកឯ Taehyung និង Jhope ក៏ដូចគ្នា ពីរគូនេះសុទ្ធតែត្រូវរៀបការនៅចុងឆ្នាំនេះទាំងអស់ ចំណែកឯ Namjoon និង Jin ក៏សម្រេចចិត្តនៅខែក្រោយនេះ ដោយកម្មវិធីធ្វើឡើង នៅលើកោះ Jeju ដូចជាកម្មវិធីរបស់ Jimin ជាមួយនិង Jungkook ដែរ

នាក់រាល់គ្នាបានរកឃើញក្តីសុខចំពោះផ្លូវកាយព្រមទាំងផ្លូវចិត្ត សម្រាប់ពួកគេរាងៗ ខ្លួនអស់ហើយនៅពេលនេះ តែដរាបណា ពួកគេបន្តរស់នៅ ដំណើរជីវិតរបស់ពួកគេមិនទាន់ចប់នោះទេ មិនដឹងថាទៅពេលអនាគតពួកគេជួបប្រទះនឹងរឿងអ្វីបន្តទៀត តែពេលនេះពួកគេក៏សប្បាយចិត្តចំពោះអ្វីដែលពួកគេកំពុងតែមាននៅក្នុងដៃ មិនថាជាការងារ ជាស្នេហា ជាមិត្តភិក្ត័ ឬក៏ជា គ្រួសារ ពួកគេនឹងរស់នៅអោយបានល្អពីមួយថ្ងៃទៅមួយថ្ងៃទៀត

=ALPHA BLUE SKY=
[JUNGKOOK'S UNIT]

"បងទិញអីទៀតហើយ Jungkook?" Jimin កាន់ទូរសព្ទ័ដៃ ដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀលបំពាក់ដែលទើបតែឆែកទូរសព្ទ័ទៅឃើញ ធនាគារលោទ មកកាត់លុយចំនួន 950K USD តាមរយៈសែកដែលកាត់ចេញពីគណនីធនាគាររបស់ Jungkook តាំងពីថ្ងៃម្ល៉េះ តែគេមិនបានចាប់អារម្មណ៍
"មួយភ្លែតបងចាយលុយអស់ជិតមួយលានអញ្ចឹងមែនទេ?"

Unconditional LOVEKde žijí příběhy. Začni objevovat