==ALPHA BLUE SKY==
Jungkook បានត្រឡប់មកដល់ខុនដូររបស់ខ្លួនវិញបន្ទាប់ពីញ៊ាំអាហាររួចរាល់ ខួរក្បាលកំពុងតែគិតថាគេមានច្រើនណាស់ឆ្ងល់អំពី Jimin តែគេគិតថាមិនខ្វល់ល្អជាងទោះជាយ៉ាងណាក៏វាមិនមែនជារឿងដែលគេត្រូវមកអង្គុយឆ្ងល់ដែរ អោយតែ Jimin គេធ្វើតាមកិច្ចសន្យាទៅគឺគ្រប់គ្រាន់ហើយសម្រាប់គេ
កំពុងតែបិទភ្នែកគេងសុខៗ ក៏នឹកឃើញសន្ទនារវាងគេជាមួយ Taehyung កាលពីព្រឹកនៅក្នុងបន្ទប់ធ្វើការ ក៏ងើបមកអង្គុយផ្អែកខ្លួន នឹងក្បាលដំណេកហើយឈោងយកទូរសព្ទ័មកកំពុងតែគិតថាគួរខលទៅនិយាយរឿងទំនាក់ទំនងគេជាមួុយ Jimin ឬក៏អត់ គិតហើយក៏សម្រេចចិត្តខលទៅ គេគិតថាគួរតែនិយាយគ្នារកដំណោះស្រាយទើបល្អ
-On Phone-
"បងមិនទាន់គេងទេឬស្មើរនេះហើយ?"
"មុននេះគេងហើយ! តែក៏នឹកឃើញមានរឿងចង់និយាយជាមួយអូន"
"ចាំស្អែកចាំនិយាយក៏បាន! បើបងងងុយហើយគេងសិនទៅ"
"មិនអីទេ! ទាន់នឹកឃើញបងចង់និយាយអោយហើយ"
"អូខេ! និយាយមក"
"មិត្តអូនមានសង្ស័យពីទំនាក់ទំនងរបស់ពួកយើងទេ?"
"អូនគិតថាគ្មានសង្ស័យទេ! តែបង RM គ្រាន់តែគិតថាពួកយើងមិនដូចគូរស្នេហ៍គេដទៃទៀត"
"គាត់ថាមើលមកដូចជាពួកយើងមិនសូវស្និតស្នាលគ្នាអីបែបនេះ"
"ហើយហេតុអីបងសួរបែបនេះ? Taehyung សង្ស័យមែនទេ?""គេមិនបានសង្ស័យទេ! គេគ្រាន់តែនិយាយដូចមិត្តរបស់អូនអញ្ចឹង"
"ចុះពួកយើងគិតធ្វើយ៉ាងម៉េចទៀត?"
"បងកំពុងតែគិតថាអ្នកមានស្នេហាគេធ្វើអីខ្លះ"
"អូនមិនដឹងទេ! ព្រោះអូនមិនដែលមានស្នេហាផង"
"បងមានយោបលអ្វីទេ?""អត់មានទេ! បងមិនធ្លាប់មានស្នេហាទេ...អូនជាស្នេហាដំបូងរបស់បងហើយ"
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•