⚜️CHAPTER 50⚜️

516 53 13
                                    

=ALPHA BLUE SKY=
[JUNGKOOK'S UNIT]

Jimin កំពុងតែអង្គុយនិយាយទូរសព្ទ័ជាមួយម៉ាក់របស់គេនៅលើសាឡុងក្រៅបន្ទប់គេង ចំណែកឯ Jungkook កំពុងតែគេងចុចទូរសព្ទ័របស់គេនៅលើពូកនៅឡើយ

និយាយទូរសព្ទ័ចប់ Jimin ក៏បានងើបចេញពីសាឡុងដើរចូលទៅក្នុងបន្ទប់វិញហើយឡើងទៅលើពួកគេងផ្កាប់មុខពីលើប្តីរបស់គេ ដែលកំពុងតែសម្លឹងទូរសព្ទ័ ដៃម្ខាងរបស់ Jungkook ក៏លូកមកអោបប្រពន្ធរបស់គេដោយស្វ័យប្រវិត្តនៅពេលដែល Jimin កំពុងតែគេងនៅលើខ្លួនរបស់គេ

"ម៉ាក់ខលមកនិយាយរឿងអ្វី?" Jungkook សួរឡើង

"ម៉ាក់ថា Apartment ដែលគាត់កាត់ឈ្មោះអោយពួកយើងនោះមានគេចង់ជួល! ពួកយើងគិតយ៉ាងម៉េចដែរ"

"ចុះអូនគិតយ៉ាងម៉េច?" Jungkook សួរបន្ត ដោយភ្នែកសម្លឹងមើលទូរសព្ទ័របស់គេដដែល

"អូនចាំពិភាក្សាជាមួយបងជាមុនសិន!" Jimin ឆ្លើយមកវិញ
"បងគិតយ៉ាងម៉េច?"

"តាមចិត្តរបស់អូន! បងគ្មានបញ្ហានោះទេ"

"នែ៎! អូនស្អប់ណាស់កុំមកឆ្លើយបែបនេះពេលដែលអូនកំពុងតែសួរចង់ បានយោបលពីបងយល់ទេ?" Jimin និយាយព្រមទាំងងើយមុខ ចេញដើមទ្រូងរបស់ Jungkook មកមើលមុខរបស់គេ
"បងអោយជាយោបលអូនខ្លះបានទេ?"

"បើមានអ្នកចង់ជួល! ក៏ជួលអោយគេទៅ...បងគិតថាមិនខាតបង់អ្វីនោះទេ...ណាមួយយកថ្លៃជួលនោះសម្រាប់បង់ថ្លៃសេវាថែទាំក៏ចំណេញម្យ៉ាងដែរ...ល្អជាងទុកផ្ទះចោល" Jungkook បញ្ចេញយោបលរបស់គេហើយដាក់ទូរសព្ទ័ចុះទៅលើពូកនៅក្បែរដៃរបស់គេ មុននឹងលូកដៃម្ខាងទៀត មកអោបប្រពន្ធគេបន្ថែម
"បងឆ្លើយប៉ុណ្ណឹងអូនពេញចិត្តហើយឬនៅ?"

"អឹម! ថ្ងៃក្រោយពេលអូនសួរឈប់និយាយថាតាមចិត្តអូនទៀត" Jimin និយាយហើយក៏ជ្រប់មុខទៅគេងនៅលើដើមទ្រូងរបស់ Jungkook ដូចដើមវិញ
"Jungkook!"

"ហឹម?" Jungkook ឧទានតបវិញ ដោយរងចាំប្រពន្ធរបស់គេនិយាយបន្ត

"ពួកយើងគួរតែទៅបើកគណនីរួមមួយល្អទេ?" Jimin សួរឡើង ព្រោះគេគិតថាជាប្តីប្រពន្ធគួរតែមានគណនីរួមមួយ សម្រាប់ទុកលុយជាមួយគ្នា ណាមួយស្រួលគេមើលថា Jungkook ចាយលុយលើអ្វីខ្លះរាល់ថ្ងៃនេះ

Unconditional LOVETahanan ng mga kuwento. Tumuklas ngayon