⚜️CHAPTER 46⚜️

642 59 13
                                    

=CELESTIAL CONSTRUCTION=

"ខ្ញុំចេញទៅក្រៅញ៊ាំអាហារថ្ងៃត្រង់ជាមួយ Eun Woo នៅក្បែរក្រុមហ៊ុនរបស់គេ! ប្រហែលជាល្ងាចនេះមិនបានមកវិញទេ បើមានការអ្វីបងខលមកខ្ញុំបាន" Jimin ដើរមកនិយាយជាមួយមិត្តរបស់គេ នៅតុធ្វើការ ខណៈពេលដែលគេត្រូវចេញទៅក្រៅ

"អូខេ!" Namjoon តបវិញហើយ ក៏ជ្រួញចិញ្ចើមបន្តិចនៅពេលនឹកឃើញថារសៀលនេះ Minjun យកកិច្ចសន្យាព្រមព្រៀងគ្នាមកអោយ Jimin មើលម្ដងទៀត
"អេ៎! មិនបានទេ! ឯងត្រូវតែមកវិញ"

"ហឹម? ហេតុអី?" Jimin លើកចិញ្ចើមសួរវិញ បើតាមគេចាំបានគេគ្មានប្រជុំនោះទេ
"មានអ្វីសំខាន់ត្រូវអោយខ្ញុំដោះស្រាយមែនទេ?"

"Minjun យកកិច្ចសន្យាមកអោយឯងមើលម្ដងទៀត" Namjoon តបវិញ
"បើឯងទៅបាត់បានអ្នកណាគេមើល?"

"គ្មានអីទេ! បងមើលជំនួសខ្ញុំទៅ" Jimin តបវិញហើយញញឹម
"បងដឹងថាខ្ញុំត្រូវការអ្វីខ្លះហើយមែនទេ? អញ្ចឹងហើយអានកិច្ចសន្យានោះទៅ...បើអូខេហើយទុកនៅលើតុខ្ញុំទៅ...ស្អែកចាំខ្ញុំចុះហត្ថលេខា" Jimin និយាយចេញទៅបន្តទៀតដោយញញឹមដដែល
"ណាមួយ Minjun ជាអ្នកមកដដែល! ជួបត្រឹមបងបានហើយ...មិនចាំបាច់ជួបខ្ញុំទេ"

"អញ្ចឹងក៏បានដែរ!" Namjoon ងក់ក្បាលឆ្លើយតប
"ចុះគម្រោងរបស់សភានោះយ៉ាងម៉េចហើយ? សល់ពេលមិនដល់ពីរអាទិត្យ ទេណា"

"មិនអីទេ! ខ្ញុំកំពុងតែរៀបចំតម្លើងជារូប 3D ហើយ! តាមពិតត្រូវតម្លើងតាំងពីម្សិលមិញតែខ្ញុំកែកន្លែងខ្លះចេញ" Jimin តបវិញ មុននឹងនឹកឃើញ រឿងមួយទៀត ហើយនិយាយចេញទៅ
"បងជួយអោយលោក Jun Hye ទាក់ទងជំនួយការរបស់ Boram អោយខ្ញុំផង! ព្រោះគាត់មានទំនាក់ទំនងជាមួយខាងនោះស្រាប់"

"ហេតុអី?" Namjoon សួរឡើងដោយងឿងឆ្ងល់

"គេទិញមនុស្សពីខាងយើង! ខាងយើងក៏អាចទិញមនុស្សពីខាងនោះវិញដូចគ្នា...ជារឿងដែលមានទៅមានមក" Jimin តបដោយញាក់ចិញ្ចើមទៅកាន់មិត្តរបស់ខ្លួន

"ចាំបងប្រាប់លោក Jun Hye អោយ! តែណាត់នាងមកជួយឯងពេលណា?"

Unconditional LOVEOù les histoires vivent. Découvrez maintenant