=ALPHA BLUE SKY=
[JUNGKOOK'S UNIT]Jimin កំពុងតែឈរពាក់សម្លៀកបំពាក់របស់គេដើម្បីចេញ ទៅដើរលេងជាមួយប្តីរបស់គេនៅក្នុងថ្ងៃនេះ កំពុងតែឆ្លុះកញ្ចក់មើលសម្លៀកបំពាក់ដែលនៅលើខ្លួន Jungkook ក៏មកអោបគេពីក្រោយ ដោយធ្វើអោយ Jimin ញញឹមសម្លឹងមើលមក Jungkook តាមរូបភាពនៅក្នុងកញ្ចក់
"អូននៅធ្វើអីយូរម្ល៉េះ?" Jungkook សួរនៅពេលដែលគេកំពុងតែដាក់ចង្ការនៅលើស្មាររបស់ Jimin
"បងអង្គុយចាំអូនជិតកន្លះម៉ោងហើយណា! រួចរាល់ហើយឬនៅ?""អូនរៀបចំខ្លួនរួចហើយ" Jimin តបវិញហើយក៏បេះដៃរបស់ Jungkook ដែលកំពុងតែអោបចង្កេះរបស់គេដោយធ្វើអោយ Jungkook ប្រលែងដៃចេញពីការអោបមុននេះ
"អូននឹកឃើញថាចង់ញ៊ាំអាហារពេលថ្ងៃនៅកន្លែងណាហើយឬនៅ?" Jungkook សួរទៅកាន់អ្នកដែលកំពុងតែពាក់នាឡិការដៃ ព្រោះគេសួរហើយរងចាំចម្លើយរបស់ Jimin តាំងពីមួយម៉ោងមុនពេលប្រពន្ធគេចូលសម្អាតខ្លួនមកម្ល៉េះ
"ទៅរកមើលហាងនៅម្តុំកន្លែងមើលកុនទៅ! អូននឹកមិនទាន់ឃើញថាចង់ញ៊ាំអីទេ" Jimin ឆ្លើយដោយធ្វើមុខពិបាកគិត អោយតែនឹកថាចង់ញ៊ាំអ្វីម្ដងៗ ពិបាកដល់ហើយ ពិបាកជាងឆ្លើយសំនួរពេលប្រលងបញ្ចប់ថ្នាក់ទៅទៀត
[ON THE WAY]
Jungkook កំពុងតែបើកឡានយឺតៗ នៅតាមបណ្តោយផ្លូវដែលពួកគេត្រូវទៅមើលកុន រកមើលកន្លែងដើម្បីញ៊ាំអាហារពេលថ្ងៃ គេជិះផុតប្រាំហាងហើយព្រោះ Jimin មិនចង់ចូល ពេលសួរទៅថាញ៊ាំអីក៏បាន ដល់តែពេលអោយយោបលជាក់ស្តែងទៅមានហេតុផលនេះហេតុផលនោះមកបដិសេធរហូត
"អូនមើលសិនទៅ! ចាំឃើញហាងណាដែលទំនងចាំប្រាប់បង" Jungkook និយាយទៅកាន់ប្រពន្ធរបស់ខ្លួន ដែលកំពុងតែអង្គុយបែរទៅមើលហាងនៅតាមដងផ្លូវ
"អូនញ៊ាំអីក៏បានដែរ"
"ញ៊ាំសាច់អាំងបានទេ? បងឃើញនៅក្រោយមុននេះមានហាងសាច់អាំងមួយ" Jungkook សួរឡើងជាលើកទីប្រាំមួយហើយក៏ងាក មើលហាងនៅខាងក្រោយតាមកញ្ចក់ឡាងខាងចំហៀងដៃរបស់គេ
أنت تقرأ
Unconditional LOVE
أدب الهواة"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•