[JIKOOK ROOM]
Jimin កំពុងតែរៀបសម្លៀកបំពាក់របស់គេចូលទៅក្នុងទូរ ចំណែកឯ Jungkook កំពុងតែគេងចុចទូរសព្ទ័នៅលើពូក Jimin បានចំណាយពេលប្រហែលជាមួយកន្លះម៉ោង ក៏បានរៀបចំរួចរាល់
គេក៏បានដើរចូលបន្ទប់ទឹកជាមួយអាវគេងយប់នៅក្នុងដៃ សម្រាប់ប្តូរអាវចេញ ដើម្បីចូលគេងJimin ដើរចេញមកវិញ ហើយក៏កាន់កាបូបរបស់គេមកអង្គុយរើរ វានៅលើពូក នៅក្បែរចុងជើងរបស់ Jungkook
"អូនធ្វើអីហ្នឹង?" Jungkook ទម្លាក់ទូរសព្ទ័ទៅម្ខាងហើយងើបមកអង្គុយវិញ
"អូនកំពុងតែរើររបស់ចេញពីកាបូបមករៀបចំ" Jimin តបហើយ ក៏ចាក់របស់របរនៅក្នុងកាបូបរបស់គេចុះមកលើពូក ហើយក៏ឃើញដប Lube ធ្លាក់ចុះមកដែល គេភ្លេចអោយឈឹងថា គេដាក់វានៅក្នុងកាបូប នេះ
"....." Jungkook ក្រឡេកឃើញដបនោះហើយក៏ភាំងបន្តិច
"មិនមែនជារបស់អូនទេ!" Jimin ប្រញាប់បកស្រាយ ហើយយកដបនោះមកដាក់ក្នុងកាបូបវិញយ៉ាងលឿន
"បង Jin ជាអ្នកអោយមកអូនទេ""បងមិនទាន់បាននិយាយអ្វីមួយម៉ាត់ទេ! អូនភ័យម្ល៉េះ?" Jungkook និយាយចេញទៅទាំងអស់សំណើចជាមួយទឹកមុខរបស់ Jimin មុន នេះ
"អូនខ្លាចបងយល់ច្រលំ" Jimin ក៏បានតបទៅវិញ
"អូនឆាប់រៀបចំអោយលឿនទៅយប់ហើយ!" Jungkook ក៏បាន និយាយហើយទម្រេតខ្លួនគេងវិញ
"ចុះចិញ្ចៀនអូនយកទុកក្នុងទូរដែកហើយឬនៅ?""អូនយកទុករួចហើយ"
"អូខេ! អញ្ចឹងបងគេងមុនហើយ...រាត្រីសួស្តី"
"រាត្រីសួស្តី"
[VHOPE ROOM]
Jhope កំពុងតែរៀបចំកន្លែងគេងរបស់គេ ដោយដាក់ខ្នើយអោបបាំងនៅចន្លោះកណ្តាលរវាងកន្លែងគេនិងកន្លែងរបស់ Taehyung
"Jhope កំពុងតែធ្វើអីហ្នឹង?" Taehyung បម្រុងនឹងដើរឡើងមកលើពូកដើម្បីគេង
"ខ្ញុំកំពុងតែរៀបចំកន្លែងគេង!"
"ចាំបាច់ដាក់ខ្នើយឃាំងដែរមែនទេ?" Taehyung សួរដោយលើកចិញ្ចើមឡើង
"មិនបាច់បារម្ភទេ! ពួកគេមិនតាមមកញ៉ោះពួកយើងដល់ក្នុងបន្ទប់គេង នោះទេ" Taehyung និយាយហើយក៏ដាក់ខ្លួនគេងនៅម្ខាងហើយដកខ្នើយអោបនៅកណ្តាលនោះចេញ
VOCÊ ESTÁ LENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•