<[CEO របស់ក្រុមហ៊ុនអចលន្យទ្រព្យ Alpha Real Estate បាន បង្ហើបពីទំនាក់ទំនងស្នេហារបស់គេ]>
<[ទីបំផុតពួកយើងស្គាល់មុខមាត់របស់អនាគតកូនប្រសារ ALPHA GROUP]>
<[មិនគួរអោយជឿ! ប្រធានក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញ នៅក្នុងវិស័យ អចលន្យទ្រព្យ(Alpha Real Estate) និងវិស័យ វិស្វកម្ម (Celestial Construction) កំពុងតែរៀបចំដឹកដៃគ្នារៀបចំពិធីមង្គលការ]>
<[ស្ងាត់ៗ! ទាយាទស្នងមរតកនិងជំនួញរយលានរបស់ Alpha Group បង្ហាញពីមុខមាត់គូរស្នេហ៍របស់ខ្លួន]>
<[CEO របស់ក្រុមហ៊ុនល្បីលំដាប់ប្រទេសពីររូបខាងក្រោមនេះ បានបង្តើតទំនាក់ទំនងសេ្នហាដោយស្ងប់ស្ងាត់អស់រយៈពេលមួយឆ្នាំជាងមុននឹងដាច់ចិត្តទម្លាយពីទំនាក់ទំនងរបស់ខ្លួនអោយមហាជនបាន ដឹង]>
គ្រប់យ៉ាងគឺដូចអ្វីដែល Jimin បានគិតទុក ព័ត៌មានរបស់គេនិង Jungkook បានលោតឡើងនៅទំព័ររាល់ថ្ងៃតែម្ដង ចំណែកឯព័ត៌មានរបស់បងប្រុសគេនៅសហរដ្ឋអាមេរិកក៏ចាប់ផ្តើមស្ងាត់ជាងមុន ដែលធ្វើអោយគេធូរចិត្ត ដូចបានដកបន្លាចេញពីទ្រូង
ចំណែកឯរឿងរៀបការវិញ Jimin គេគ្មានបញ្ហានោះទេ ទោះជាគេមិនបានស្រឡាញ់ Jungkook ហើយ Jungkook មិនបានស្រឡាញ់គេ ក៏គេគ្មានអ្វីត្រូវបារម្ភនោះដែរ រយៈពេលបីឆ្នាំត្រូវលែងលះវិញហើយ ចាត់ទុកថាបីឆ្នាំនេះជាការសហការការងារជាមួយ Jungkook ទៅចុះ
==FANCY CO==
"ខ្ញុំនិយាយមែនណារឿងនេះបើសិនជាពីរនាក់ឯងមិនប្រាប់គេទេ គ្មានអ្នកណាដឹងថាពីរនាក់ឯងទាក់ទងគ្នានោះទេ" Jhope និយាយបន្តើរ ញ៊ាំអាហាររបស់គេបន្តើរ
"សុំសរសើរពីរនាក់ឯងហើយ""មិនបាច់សរសើរទេ! ចាំខ្ញុំបើកវគ្គសិក្សាបង្រៀនឯងអោយពូកែដូចខ្ញុំ" Jimin និយាយហើយសើច
BINABASA MO ANG
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•