=INCHEON INTERNATIONAL AIRPORT=
Taehyung ជូនមិត្តរបស់គេទាំងមកព្រលាន ចំណែកឯ Jhope មិនបានមកជាមួយដោយសារតែត្រូវធ្វើការ Taehyung ក៏ត្រូវត្រឡប់ទៅធ្វើការវិញដូចគ្នាបន្ទាប់ពីទម្លាក់មិត្តរបស់គេចុះគេមិនបាននៅនិយាយជូនដំណើរអ្វីយូរនោះទេ
"យើងទៅវិញហើយ! សំណាងល្អ" Taehyung និយាយព្រមទាំងលើកដៃលាមិត្តរបស់គេទាំងពីរ បន្ទាប់ពីមិត្តរបស់គេ ញញឹមលើកដៃលាគេវិញហើយ គេក៏ដើរទៅយកឡានបើកត្រឡប់ទៅក្រុមហ៊ុន
"ចាំបន្តិច!" Jungkook និយាយទៅកាន់ប្រពន្ធរបស់ខ្លួនហើយលូកដៃម្ខាងចូលក្នុងហោប៉ៅដកទូរសព្ទ័ដៃម្ខាងទៀតកាន់វ៉ាលីរបស់គេ ដើម្បីខលរកបុគ្គលិករបស់លោក Do Yun អោយមកទទួលពួកគេ ព្រោះលើកនេះ Jungkook និង Jimim ជិះយន្តហោះឯកជនរបស់ Alpha Group អញ្ចឹងហើយពួកគេត្រូវរងចាំបុគ្គលិករបស់លោក Do Yun មកយកលិខិតឆ្លងដែនរបស់ពួកគេទាំងពីរទៅ Checkin
Jimin រងចាំប្តីរបស់គេនិយាយទូរសព្ទ័រួច ហើយនៅបន្តរងចាំប្រហែលប្រាំនាទីបន្តទៀត ក៏បានបានឃើញមនុស្សប្រុសវ័យប្រហែល 30ឆ្នាំម្នាក់ ពាក់សម្លៀកបំពាក់ឈុតធ្វើការសមរម្យ មកទទួលគេជាមួយនិង Jungkook នៅមាត់ទ្វារដើរចូលទៅកន្លែង Checkin
"សូមអ្នកទាំងពីរអង្គុយរងចាំខ្ញុំប្រាំនាទីសិនណា! ខ្ញុំយកលិខិតឆ្លងដែនទៅ Checkin សិន" បុរសនោះនិយាយដោយញញឹមបន្ទាប់ពីទទួលបានលិខិតឆ្លងដែនពីដៃរបស់ Jungkook ហើយក៏ដើរចេញទៅ
"ហេតុអីពួកយើងមិនទៅ Checkin ដោយខ្លួនឯង?" Jimin សួរប្តីរបស់គេ ស្របពេលដែលពួកគេទាំងពីរកំពុងតែដើរមកកន្លែងអង្គុយរងចាំ
"លើកនេះពួកយើងជិះយន្តហោះផ្ទាល់ខ្លួនចេញទៅ" Jungkook ឆ្លើយហើយក៏អង្គុយចុះ នៅពេលដែលដើរមក ដល់កៅអីចំណែកឯ Jimin ក៏អង្គុយក្បែរនោះ
"ក្រុមហ៊ុនរបស់បងមានយន្តហោះផ្ទាល់ខ្លួនដែរមែនទេ?" Jimin សួរដោយភ្ញាក់ផ្អើល
"ជារបស់លោកប៉ាទេ" Jungkook ឆ្លើយដោយលូកដៃទៅវែកសក់របស់ Jimin ផាត់ទៅក្រោយស្លឹកត្រចៀករបស់គេ កុំអោយបាំងភ្នែក
"បងខ្ជិលទិញសំបុត្រធម្មតា...បងខ្ជិល transit ចុះឡើង! ជិះទៅដោយខ្លួនឯងបែបនេះហើយស្រួលជិះតែមួយជើងទៅ ដល់ទីតាំងតែម្ដង"
VOCÊ ESTÁ LENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•