⚜️CHAPTER 54⚜️

478 57 10
                                    

=SOUTH KOREAN PARLIAMENT BUILDING=
[CONSTRUCTION PROJECT BIDDING CEREMONY]

ថ្ងៃកម្មវិធីដែលខាងរដ្ឋមានរៀបចំបានឈានចូលមកដល់ ភ្ញៀវកិត្តយស ដែលទទួលបានសំបុត្រអញ្ជើញទាំងអស់សុទ្ធតែមានវត្តមាននៅទីនេះ ទីតាំងនៅក្នុងអាគារដែលជាកន្លែងស្ងប់ស្ងាត់ក៏ក្លាយជាកន្លែងអ៊ូអរ ឮសួរតែសម្លេងជជែកគ្នាទៅវិញទៅមក

"ពេលចូលទៅដល់បើបងឃើញប៉ាអូនបងធ្វើដូចធម្មតាទៅបានហើយ! ហៅឈ្នោះគាត់ធម្មតាទៅឮទេ" Jimin ប្រាប់ទៅកាន់ប្តីរបស់គេ ខណៈពេលដែលពួកគេកំពុងតែនៅចំណតឡាន

"អូខេ! បងដឹងហើយ" Jungkook តបវិញ ហើយក៏ពន្លត់ម៉ាស៊ីនឡានរបស់គេ
"ពួកយើងគួរតែចូលទៅមុនឬក៏រងចាំ Tae ជាមួយ Jhope សិន?"

"ពួកយើងចូលទៅមុនទៅ! បង RM នៅខាងក្នុងចាំពួកយើងជិតកន្លះម៉ោងហើយ" Jimin និយាយឡើងស្របពេលដែលគេដើរចុះពីឡាន ហើយរៀបចំសម្លៀកបំពាក់របស់គេអោយមានរបៀបរៀបរយ

ពួកគេទាំងពីរក៏បានដើរចូលទៅក្នុងអាគាររដ្ឋសភា ដែលមានមនុស្សជាច្រើន នៅក្នុងនោះ Jimin រាក់ទាក់ជាមួយអ្នកស្គាល់គ្នានៅក្នុុងវិស័យវិស្វកម្មដូចជាគេដែរ ហើយ Jungkook ក៏ឈរនៅក្បែរប្រពន្ធរបស់គេ

"ប៉ាទើបតែមកដល់ទេឬ?" Jungkook ក៏បានសួរទៅកាន់លោកប៉ារបស់គេ ដែលទើបនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីជាមួយម៉ាក់របស់គេ

"មកពីម៉ាក់កូនតែងខ្លួនយូរពេក! តាមពិតពួកយើងត្រូវមកដល់យូរហើយ" លោក Do Yun និយាយហើយសើចជាមួយកូនប្រុសរបស់ខ្លួន

"បងកុំចេះតែនិយាយ!" លោកស្រី Jiwoo ថាអោយប្តីរបស់ខ្លួនវិញ
"ពួកកូនរកកន្លែងអង្គុយបានហើយឬនៅ?"

"អរ៎! Jungkook ចាំមិត្តរបស់គេសិនម៉ាក់!" Jimin ជាអ្នកឆ្លើយ
"ខ្ញុំត្រូវអង្គុយនៅតុដែលខាងបុគ្គលិកគេរៀបចំអោយ ពេលញ៊ាំអាហារទើបបានអង្គុយជុំគ្នាជាមួយ Jungkook"

"អញ្ចឹងកូនមកអង្គុយក្បែរៗ ប៉ានិងម៉ាក់មក" លោក Do Yun និយាយព្រមទាំងចាប់ស្មាររបស់ Jungkook
"ជូនពរអោយទទួលបានជោគជ័យណាកូន!" លោក Do Yun ក៏បានបែរមក ញញឹមលើកទឹកចិត្តកូនប្រសាររបស់ខ្លួន

Unconditional LOVEDonde viven las historias. Descúbrelo ahora