⚜️CHAPTER 8⚜️

914 79 11
                                    

==PARK MANSION==

នេះជាថ្ងៃដែលគ្រួសាររបស់ Jimin និង jungkook ណាត់ជួបគ្នាដើម្បីនិយាយពីររឿងមង្គលការរបស់កូនប្រុសទាំងពីរ នៅលើមុខអាណាព្យាបាលទាំងសងខាងពោរពេញទៅដោយស្នាមញញឹមមាន
ក្តីសុខ តែមុននេះក៏មានភ្ញាក់ផ្អើលនៅពេលដែល ប៉ាម៉ាក់របស់ Jungkook និងសាមីខ្លួនគេផ្ទាល់ឃើញថា លោក Park Dae Jung ដែលត្រូវជាម្ចាស់របស់ Royal Group ជាប៉ាបង្កើតរបស់ Jimin ឃើញបែបនេះ Jungkook មិនប្លែកចិត្តនោះទេដែល Jimin បិទព័ត៌មានរបស់ខ្លួននៅតាមណ្តាញសង្គម ហើយវាកាន់បង្កការងឿងឆ្ងល់ដល់ Jungkook ដែល Jimin កើតនៅក្នុងគ្រួសារដែលមានលុយរាប់រយលានប៉ុណ្ណេះហើយ នៅត្រូវទៅដាក់ថ្នាំគេដើម្បីថតវិឌីអូគម្រាមយកលុយទៀត Jungkook គេគិតយ៉ាងណាក៏គិតមិនយល់

"បើពួកខ្ញុំចង់រៀបចំកម្មវីធីនៅខែក្រោយ! តើអ្នកទាំងអស់គ្នាគិត យ៉ាងណាដែរ?" Jungkook បញ្ចេញយោបលបន្ទាប់ពីគេបាន
ពិភាក្សាគ្នាជាមួយ Jimin រួចរាល់

"ចំពោះម៉ាក់គ្មានបញ្ហានោះទេ" លោកស្រី Jiwoo ឆ្លើយដោយញញឹមពេញចិត្ត
"ឃើញកូនរៀបចំបានលឿនបែបនេះម៉ាក់ក៏សប្បាយចិត្ត"

"ចំពោះខ្ញុំក៏មិនអីដែរ" លោកស្រី Jangmi និយាយឡើង
"អោយតែកូនសប្បាយចិត្ត! រៀបចំពេលណាក៏បានដែរ...តែត្រូវតែរើសថ្ងៃអោយច្បាស់លាស់ណាម៉ាក់និងប៉ាត្រូវអញ្ជើញភ្ញៀវ"
លោកស្រី Jangmi និយាយហើយក៏ញញឹម

"បងគ្មានយោបលអីទេឬ?" លោកស្រី Jiwoo ងាកទៅសួរប្តីរបស់គាត់ដែលអង្គុយក្បែរនោះ

"រឿងនេះទុកអោយអូននិងកូនៗ ជាអ្នកចាត់ចែងទៅចុះ...បងគ្មានយោបលទេ" លោក Doyun តបវិញ
"ព្រោះមិនសូវចំណាប់រឿងបែបនេះទេ! អោយតែកូនស្រឡាញ់គ្នារស់នៅជាមួយគ្នាបានសុខបងគ្មានបញ្ហាអ្វីទេ"

"អញ្ចឹងថ្ងៃទី ២ខែក្រោយជាថ្ងៃសៅរ៍! ពួកខ្ញុំនឹងរើសថ្ងៃនោះជាថ្ងៃកម្មវិធីរបស់ពួកខ្ញុំ" Jimin និយាយប្រាប់ទៅកាន់អ្នកគ្រប់គ្នានៅក្នុងបន្ទប់អាហារ
"ប៉ាម៉ាក់អាចផ្ញើរឈ្មោះភ្ញៀវអោយពួកខ្ញុំបន្តើរៗ បាន! ខ្ញុំនឹងចាត់ចែងអោយគេបោះធៀបអញ្ជើញចេញមក"

"ចុះកូនរៀបចំកម្មវិធីប៉ុន្មានតុ?" លោក Dae Jung សួរទៅកាន់កូនប្រុសរបស់ខ្លួន

Unconditional LOVEWhere stories live. Discover now