==CELESTIAL CONSTRUCTION==
Namjoon កំពុងតែអង្គុយមើលឯកសារនៅតុធ្វើការរបស់គេ ហើយក៏បានក្រឡេកទៅមើលទូរសព្ទ័ដែលកំពុងតែរោទិ៍នៅលើតុ គេយកវាមកមើលឈ្មោះដែលលោតនៅអេក្រង់ទូរសព្ទ័
___________________________________
Ring...Ring...ring..
In Coming Call From (+82 10555700555)
___________________________________Namjoon ដកដង្ហើមធំបន្តិចមុននឹងចុចទទួលព្រោះគេចាំថាវាជាលេខរបស់អ្នកណា
-On Phone-
"អាឡូលោក Chen"
"បាទ! លោកទំនេរទេខ្ញុំអាចសុំរំខានពេលលោកបន្តិចបានទេ?"
"មិនអីទេ! មានការអ្វីលោកអាចនិយាយបាន"
"ខ្ញុំសុំពឹងលោកទាក់ទង់ម្ចាស់ផ្ទះថ្មីដែលលោកទើបតែលក់អោយនោះម្ដងទៀតបានទេ?"
"ព្រោះខ្ញុំពិភាក្សាជាមួយប្រធានរបស់ខ្ញុំកាលពីម្សិលមិញរួចរាល់ហើយ គាត់ថាសុំត្រឹមតម្លៃ 2M បានទេ?""អូរ៎! បាទចាំខ្ញុំជួយសួរគេជូនលោកទៅចុះ"
"បាទ! អរគុណលោកច្រើនហើយណា"
"សុំលោកទាក់ទង់អោយបានចម្លើយលឿនកាន់តែល្អណា""បាទ! មិនអីទេចាំខ្ញុំទាក់ទងទៅគេអីឡូវនេះជូនលោក"
"បានចម្លើយហើយចាំខ្ញុំប្រាប់លោកវិញ""បាទអរគុណលោកច្រើនហើយ"
"បាទជំរាបលា"
-Call End-
Namjoon ចុចផ្តាច់ហើយក៏ ចុចរកលេខរបស់ Jimin ដើម្បីខលទៅរក Jimin ដើម្បីនិយាយពីរឿងនេះជាមួយមិត្តរបស់គេ ព្រោះថ្ងៃនេះ Jimin ដាក់ច្បាប់ទៅជប់លៀងជាមួយ Jungkook បាត់ទៅហើយ
-On Phone-
"អាឡូ Jimin!"
"ឯងនិយាយជាមួយបងមួយភ្លែតបានទេ?""អរ៎! មិនអីទេខ្ញុំនិយាយបាន"
"មុននេះលោក Chen ខលមកថាសួររឿងផ្ទះនោះ"
"បងមានអារម្មណ៍ថាគេមិនងាយបោះបង់នោះទេ""ហាហា...ប្រាប់គេទៅថា 100M ទើបខ្ញុំព្រមកាត់ឈ្មោះ"
"បើមិនអញ្ចឹងទេ! ឈប់អោយគេទាក់ទងមកទៀត"
![](https://img.wattpad.com/cover/345746396-288-k639237.jpg)
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•