==CELESTIAL CONSTRUCTION==
"សួស្តីលោក Namjoon!"
"អូរ៎! បាទសួស្តីលោក Jun Hye!" Namjoon តបវិញដោយញញឹម
"លោកមានការអ្វីមែនទេ?""លោកប្រធានទំនេរទេ?" លោក Jun Hye សួរទៅកាន់ RM វិញ
"ខ្ញុំមានការសំខាន់ចង់ចង់និយាយជាមួយលោកប្រធាន""បាទ! ចាំខ្ញុំចូលទៅសួរលោកប្រធានសិន" RM តបវិញដោយញញឹម មុននឹងដើរទៅគោះទ្វារបន្ទប់ធ្វើការរបស់ Jimin បន្ទាប់ពីបានចម្លើយហើយ គេក៏ត្រឡប់មកវិញដោយទឹកមុខញញឹមដដែល ហើយនិយាយទៅកាន់លោក Jun Hye
"លោកប្រធានអនុញ្ញាតអោយលោកចូលទៅបាន"
"អរគុណលោកហើយ" លោក Jun Hye តបហើយ ក៏ដើរតម្រង់ទៅរកបន្ទប់ធ្វើការរបស់ Jimin ហើយក៏បើកទ្វារចូលទៅ
"លោកមានការអ្វីនិយាយជាមួួយខ្ញុំមែនទេ?" Jimin សួរចេញទៅ
"ខ្ញុំមានការសំខាន់ចង់ប្រាប់លោកប្រធាន" លោក Jun Hye និយាយដោយដកទូរសព្ទ័ដៃរបស់គាត់ចេញមកចុច
"លោកអង្គុយចុះសិនមក!" Jimin និយាយទៅកាន់បុគ្គលិករបស់គេ
"អរគុណលោកប្រធាន" លោក Jun Hye ញញឹមបន្តិចមុននឹងអង្គុយចុះ បន្ទាប់មកគាត់ក៏បានដាក់ទូរសព្ទ័ទៅលើតុរបស់ Jimin អោយ ស្តាប់សម្លេងដែលគាត់បានថតទុក Jimin ជ្រួញចិញ្ចើមបន្តិចតែក៏អង្គុយនៅស្ងៀមស្តាប់សម្លេងនៅក្នុងទូរសព្ទ័
««««« "គម្រោងសាងសង់សណ្ឋាគារថ្មីរបស់លោក Chungi គឺនៅ Daegu ហើយចាប់ផ្តើមសាងសង់នៅដើមខែក្រោយនេះ"
"ចុះអ្នកផ្គត់ផ្គង់ឥដ្ឋអោយ Celestial?"
"គឺក្រុមហ៊ុនរបស់សម្ព័ន្ធ Royal Group ដែលមានឈ្មោះថា Royal Master Brick ពួកគេសហការតាំងពី Celestial ចាប់ផ្តើមបើកដំណើរការតាំងពីដំបូងម្ល៉េះ"
•
•
•
•
"ចាំខ្ញុំប្រាប់លម្អិតក៏បានដែរ...បន្តិចទៀតសភានឹងមានគម្រោងសាងសងអាគារថ្មី Celestial ក៏មានឈ្មោះនៅក្នុងការដេញថ្លៃដែរ!
អាទិត្យក្រោយពួកយើងមានការប្រជុំជាមួយសភា ហើយពួកយើង
នឹងត្រឡប់មកវិញជាមួយគំនិតដែលសភាចង់បាន អញ្ចឹងហើយខ្ញុំចង់អោយលោកស៊ើបអោយខ្ញុំពីគម្រោងដែល Celestial ធ្វើចេញមក"
STAI LEGGENDO
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•