==ALPHA REAL ESTATE==
Jungkook កំពុងតែអង្គុយមើលឯកសារនៅលើតុរបស់គេដែល នៅសល់ពីដុំចុងក្រោយ ដើម្បីចេញទៅញ៊ាំថ្ងៃត្រង់ជាមួយមិត្តរបស់គេ តែបន្ទាប់អង្គុយមើលឯកសារហើយគេក៏បាននឹកឃើញរឿងដែល ប្រពន្ធគេនិយាយកាលពីថ្ងៃ គេអោនមើលនាឡិការនៅដៃ ឃើញថា នៅសល់ម៉ោងប្រហែល 30នាទីទៀតដែរ ទើបដល់ម៉ោងសម្រាកគេក៏សម្រេចចិត្តអង្គុយឆែកមើលកុំព្យូរទ័ររបស់គេសិន រយៈពេលកន្លះ ម៉ោងកន្លងទៅត្រឹមតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ គេនៅឆែកមិនទាន់រួចរាល់បានទៀត តែសម្លេងគោះទ្វារបន្ទប់របស់គេក៏បានបន្លឺឡើង
"ចូលមក" Jungkook និយាយហើយក៏ងាកមកមើលអ្វីដែលគេកំពុងតែឆែកវិញ
"ឯងមិនទាន់មើលឯកសារហើយទេឬ?" Taehyung សួរហើយដើរ មកតុធ្វើការរបស់ Jungkook ហើយកាន់ឯកសារមើលបន្តិច
"រួចហើយតាស៎! ឯងនៅធ្វើអ្វីទៀត?" Taehyung សួរដោយងឿងឆ្ងល់បន្តិច"យើងកំពុងតែឆែកមើលដីនៅម្តុំ Busan" Jungkook តបវិញ តែក៏មិនដកភ្នែកចេញពីកុំព្យូទ័ររបស់គេ
"ហឹម? ឯងទិញចង់ដីប៉ុន្មានកន្លែងទៀត?" Taehyung សួេព្រោះតែ ក្រុមហ៊ុនគេទើបតែទិញដីនៅ Busan កាលពីដើមខែមុននេះ ហើយ មិត្តគេមកឆែកអ្វីទៀតហើយ
"ក្រែងឯងថារងចាំស្ថានភាពសេដ្ឋកិច្ចសិន មុនចាប់ផ្តើមគម្រោងខុនដូរថ្មីត្រូវទេ?""អឹម! យើងត្រូវការប្រើប្រាស់ផ្ទាល់ខ្លួនទេ" Jungkook តបវិញ ហើយងាកមកមើលមុខរបស់មិត្តគេ
"ឯងអង្គុយចាំយើងបន្តិចទៅ!""ឯងប្រុងទិញដីធ្វើអ្វី?" Taehyung សួរស្របពេលដែលគេអង្គុយចុះ នៅកៅអីទល់មុខមិត្តរបស់គេ
"យើងចង់បានដីនៅមាត់សមុទ្រ! តែពិបាករកណាស់" Jungkook និយាយហើយងាករកមើលបន្ត
"យើងអង្គុយឆែកកន្លះម៉ោងហើយ! បានតែប៉ុន្មានកន្លែងហើយកន្លែងខ្លះនៅឆ្ងាយពីមាត់សមុទ្រទៀត""ឯងប្រុងធ្វើអីទៀតហើយ?"
"យើងចង់សង់ផ្ទះលំហែនៅមាត់សមុទ្រ" Jungkook តបវិញ
"អេ៎! យើងរកបានហើយ" Jungkook ឧទានឡើងដោយសប្បាយចិត្ត មុននឹងទាញប៊ិចហើយក្រដាសមកកត់លេខទូរសព្ទ័ទំនាក់ទំនង
"នេះ! ឯងងជួយខលទៅទាក់ទងម្ចាស់ដីនោះអោយយើងផង"
![](https://img.wattpad.com/cover/345746396-288-k639237.jpg)
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•