"អូនមិនដឹងទេឬថាបងចង់ធ្វើអ្វីបន្តទៀត?" Jungkook សួរវិញ ដោយញញឹមមើលមុខប្រពន្ធរបស់ខ្លួន ដោយដៃក៏ចាប់ផ្តើមលូកចូលទៅក្នុងអាវអង្អែលសាច់ខ្នងរបស់ប្រពន្ធរបស់គេ ហើយងើយទៅភ្ជាប់បបូរមាត់របស់ពួកគេជាមួយគ្នា ខណៈពេលដែល Jimin បិទភ្នែកទទួលយកស្នាមថើបមួយនោះដោយហាមមិនបាន
Jimin ផ្តោតអារម្មណ៍ទាំងស្រុងលើការប៉ះពាល់របស់ Jungkook ចុងម្រាមដៃរបស់ Jungkook បង្អូសថ្នមៗ ទៅនឹងសាច់ខ្នងរបស់គេ បបូរមាត់របស់ពួកគេកំពុងតែត្រដុសត្រសងជាមួយគ្នា ខណៈដែលពួកគេធ្វើអោយស្នាមថើបនោះទៅជាស្នាមថើបយ៉ាងស្រទន់ វាធ្វើអោយពួកគេទាំងពីរភ្លេចអស់អ្វីគ្រប់យ៉ាង ទទួលដឹងឮតែអារម្មណ៍កក់ក្តៅដែលមានចំពោះគ្នានៅពេលនេះ រហូតធ្វើអោយទាំងពីរនាក់បាន
ឈ្លក់វង្វេងនៅក្នុងការថើបនោះJimin តែងតែពេញចិត្តនឹងការថើបរបស់ Jungkook ជាពិសេស ការថើបដែលបង្ហាញពីក្តីស្រឡាញ់ មិនមែនថើបដោយសារតែចំណង់ រវាងពួកគេទាំងពីរ Jimin មិនដែលនឹងគិតថាចង់បញ្ឈប់ស្នាមថើប និងពេលវេលាបែបនេះរវាងគេជាមួយនិង Jungkook ឡើយ
ស្នាមថើបដ៏ផ្អែមល្ហែមក៏បញ្ឆះអារម្មណ៍មួយទៀតនៅក្នុងខ្លួនរបស់ពួកគេ នៅពេលដែលអារម្មណ៍ពុះកញ្ច្រោលចាប់ផ្តើមវាយលុកពីក្នុងរាងកាយរបស់ពួកគេបញ្ចេញចំហាយក្តៅពីក្នុងខ្លួនមកខាងក្រៅ តាមខ្យល់ដង្ហើមរបស់ពួកគេទាំងពីរ
ទាំងពីរនាក់ក៏បានបញ្ចេញអោយឮសម្លេងថ្ងូរតិចៗ ពីក្នុងបំពង់.ក.ដែល កំពុងតែបិទជិត ខណៈពេលដែលអណ្ដាតរបស់ Jungkook រំកិលមកលើបបូរមាត់ដ៏ទន់ល្មើយរបស់ Jimin ហើយមានអារម្មណ៍ថា កម្លាំងដៃរបស់ Jimin ដែលកំពុងក្តាប់ស្មាររបស់គេកាន់តែខ្លាំងជាងមុន នៅពេលដែល Jimin ថើបតបទៅកាន់ Jungkook វិញ
ការដកដង្ហើមធំ និងការថ្ងូរបានឆ្លងកាត់រវាងបបូរមាត់ដែលកំពុងភ្ជាប់គ្នារបស់ពួកគេទាំងពី រួមផ្សំគ្នាជាសំឡេងមួយៗ នៅក្នុងការថើប ពេលនេះមានអារម្មណ៍ជាច្រើនដែលបង្ហាញឡើងនៅក្នុងការថើបរបស់ពួកគេទាំងពីរ....ស្នេហា សេចក្តីស្រលាញ់ ភាពកក់ក្តៅ ការថ្នាក់ថ្នម ព្រមទាំងចំណង់
BINABASA MO ANG
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•