==DYNAMIC GROUP==
លោក Chul បានបញ្ឈប់ការប្រជុំភ្លាមៗ នៅពេលដែលលោក Chen រាយការណ៍ថាប៉ូលីសតាមចាប់ជនល្មើសដែលបង្កអោយមានអគ្គីភ័យបានទាំងក្រុម រឿងនេះបានធ្វើអោយគាត់ភ្ញាក់ផ្អើលយ៉ាងខ្លះ ព្រោះ គាត់បានគិតថារឿងនេះបានបញ្ចប់បាត់ទៅហើយ
"អ្នកណាជាអ្នកដាក់ពាក្យបណ្តឹង?" លោក Chul សួរទៅកាន់ជំនួយការរបស់គាត់ទាំងកំហឹង
"ខ្ញុំក៏មិនដឹងដែលលោកប្រធាន! ខ្ញុំទើបតែឃើញព័ត៌មានផ្សាយកាលពីថ្ងៃមិញនេះ"
"ឆាប់ទៅអោយបិទព័ត៌មាននេះភ្លាម! ហើយពួកមួយក្រុមអោយគេដោះលែងទៅ...ប្រាប់គេថាមនុស្សរបស់យើងគេដឹងហើយ"
"បាទលោកប្រធាន!"
"ហើយនៅមានទៀត! សួរប៉ូលីសនោះផងថាអ្នកណាជាអ្នកដាក់ពាក្យបណ្តឹង!" លោក Chul បញ្ជាបន្ត
"បើជាក្មេងនោះយើងបហរកាដជាមិនលើកលែងអោយនោះទេ""បាទលោកប្រធាន! ខ្ញុំនឹងសួរនាំជូនលោកអីឡូវនេះ" លោក Chen អោនគារពមុននឹងចាកចេញ តែលោក Chul ក៏បាននិយាយកាត់ជំហ៊ានរបស់គាត់
"ណាត់ក្មេងនោះអោយយើង! យើងត្រូវការចង់និយាយជាមួយគេ" លោក Chul ឧទានឡើង
"លោកប្រធានត្រូវការណាត់ជួបថ្ងៃណាដែរ?"
"ថ្ងៃណាក៏បាន! ថ្ងៃនេះក៏បានអោយគេទំនេរ"
"បាទ! ខ្ញូំនឹងណាត់គេជូនលោកប្រធាន" លោក Chen ទទួលបញ្ជា
"អញ្ចឹងខ្ញុំសុំចេញទៅវិញហើយ" លោក Chen បន្តនិយាយហើយក៏ ដើរចេញទៅធ្វើតាមបញ្ជារបស់ប្រធានខ្លួន៙Time Skip៙
==CELESTIAL CONSTRUCTION==
លោក Chul ពេលនេះកំពុងតែអង្គុយរងចាំ Jimin នៅក្នុងបន្ទប់ប្រជុំរបស់ Celestial ដោយសារតែល្ងាចមិញ ពេលដែលលោក Chen ខលមកសុំណាត់ជួបនោះ Jimin មិនទំនេរទើបមកណាតើជួបរសៀលថ្ងៃនេះជំនួសវិញ
"សួស្តី! លោក Chul" Jimin ដើរចូលមកនិយាយស្វាគមន៍ទៅតាមទម្លាប់របស់គេ
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•