⚜️CHAPTER 51⚜️

515 54 14
                                    

=CELESTIAL CONSTRUCTION=

ទីង!
សម្លេងជណ្តើរប្រអប់បន្លឺឡើង ហើយទ្វារក៏បានដោយស្វ័យប្រវិត្ត ស្របពេលដែលលោក Jun Hye ដើរចេញមករួមជាមួយឯកសារប៉ុន្មានច្បាប់នៅក្នុងដៃរួមជាមួយស្នាមញញឹមនៅលើផ្ទៃមុខពេលដែលដើរកាត់បុគ្គលិកថ្នាក់ក្រោមអោនគោរពគាត់

"សួស្តីលោក Jun Hye!" Namjoon និយាយដោយងើបឡើងពីកៅអីធ្វើការរបស់គេជាការគួរសម
"យករបាយការណ៍វាយតម្លៃមកអោយលោកប្រធានត្រួតពិនិត្យមែនទេ?"

"បាទ! សួស្តីលោក Namjoon" លោក Jin Hye តបវិញដោយការគួរសម

"លោកប្រធានជាប់និយាយទូរសព្ទ័មិនទាន់ចប់ទេ" Namjoon តបវិញដោយញញឹម ព្រោះមុននេះ Jimin ប្រាប់គេមិនអោយចូលទៅរំខានគេនិយាយទូរសព្ទ័ គេក៏មិនដឹងរឿងអ្វីដែរ គេដឹងតែមិត្តគេនិយាយរឿងសំខាន់
"លោកអាចអង្គុយរងចាំសិនបាន!" Namjoon និយាយបន្ត ហើយលោក Jin Hye ក៏អង្គុយនៅកៅអីទល់មុខតុធ្វើការរបស់ Namjoon ដោយមិននិយាយអ្វីបន្ត ទុកពេលអោយគេធ្វើការរបស់គេបន្តទៀត

ក្រឡេកទៅមើល Jimin វិញកំពុងតែចងចិញ្ចើមបន្តើរ និយាយទូរសព្ទ័បន្តើរនៅក្នុងបន្ទប់ធ្វើការរបស់គេ ទោះភ្នែកសម្លឹងមើលការងារនៅលើតុតែខួរក្បាល របស់គេមិនបានគិតពីអ្វីដែលគេកំពុងតែមើលនោះទេ កំពុងតែគិត ទៅលើអ្វីដែលគេកំពុងតែនិយាយទូរសព្ទ័ច្រើនជាង

អស់ពីកាន់ទូរសព្ទ័មកនិយាយដាក់នៅជាប់ត្រចៀកជិតមួយម៉ោង នៅនិយាយ មិនទាន់ចប់ទៀត គេក៏បានបើក Loud Speaker ដើម្បីដាក់ទូរសព្ទ័នៅលើតុនិយាយបន្ត ព្រោះកាន់ទូរសព្ទ័ស្តាប់ម្ខាងទៀតនិយាយឡើងចុកដៃហើយ

_On Phone_

"ឯងប្រញាប់គិតអោយលឿនៗ ទៅ Jimin! នេះបងរវល់ជាមួយរឿងគាត់ជិត មួយខែហើយណា"

"ខ្ញុំកំពុងតែគិតហើយ"
"គ្រាន់តែខ្ញុំមិនចង់អោយរឿងវារញ៉េរញ៉ៃពេក! ចង់អោយវាចប់ទៅម្ដងមួយៗ មិនមែនចាត់ការម្ដងទាំងពីរដូចដែលបងនិយាយមុននេះ"

"ហ៊ើយ! នេះបង Hold ពាក្យពាក្របន្តឹងឡើងខាងស្នងការគេសួរថាបងប្តឹងឬក៏អត់ហើយណា...នេះបើជាអ្នកផ្សេងវិញគេចោទពីបទលេងសើចជាមួយប៉ូលីសហើយ"

Unconditional LOVEWhere stories live. Discover now