♨️🔞⚜️CHAPTER 75⚜️🔞♨️

987 68 12
                                    

=ALPHA BLUE SKY=
[JUNGKOOK'S UNIT]

"អ្នកអាចទាក់ទាញដៃគូររបស់អ្នកបានដោយកាយវិការទាក់ទាញដូចជាប៉ុន្មានចំនុចដែលបានរៀបរាប់ខាងក្រោម" Jimin កំពុងតែអង្គុយអានសៀវភៅដែលជាកាដូរពីមិត្តរបស់គេមុននេះ នៅក្នុងបន្ទប់គេងព្រោះខ្លាចថាអង្គុយមើលនៅខាងក្រៅ ប្តីរបស់គេមកវិញឃើញសៀវភៅមួយក្បាលនេះ អញ្ចឹងមើលក្នុងបន្ទប់ទើបសុវត្ថិភាព បើឮសម្លេងបើកទ្វារគេអាចយក វាទៅលាក់ទាន់ ទម្រាំតែប្តីគេដើរចូលដល់ក្នុងបន្ទប់គេង
"អ្នកជាអ្នកប៉ះពាល់ និងគ្រប់គ្រងដៃគូររបស់អ្នកហាមអោយដៃគូររបស់អ្នកប៉ះពាល់អ្នកនៅរយៈពេល 10 នាទីដំបូង" Jimin អានបន្តដោយញញឹមនៅពេលដែលគេ នឹងឃើញអ្វីដែលគេត្រូវធ្វើបន្ទាប់ពីបានអានហើយ

បន្ទាប់ពីអានបានប្រហែលជា 20ភាគរយនៃខ្លឹមសារនៅក្នុងសៀវភៅហើយ Jimin ក៏ក្រឡេកមើលម៉ោងនៅលើតុក្បាលដំណេករបស់គេ ឃើញថាប្រហែលជាមួយម៉ោងទៀត Jungkook ត្រឡប់មកផ្ទះវិញហើយនោះ គេក៏បិទសៀវភៅ ទុកត្រឹមប៉ុណ្ណឹងសិន រួចទុកវានៅក្នុងថតតុក្បាលដំណេកនៅខាងស្តាំដៃ

សម្រេចចិត្តថាចេញទៅធ្វើអាហារសម្រាប់ពេលល្ងាចនេះអោយហើយសិន មុននឹងសម្អាតខ្លួនរងចាំប្តីរបស់គេ ត្រឡប់មកវិញ

Jimin កំពុងតែឈរនៅមុខទូរសម្លៀកបំពាក់របស់ Jungkook ក្នុងគោលបំណងពាក់អាវរបស់ប្តីគេដូចដើម តែលើកនេះនៅលើខ្លួនរបស់គ្មានអ្វីបិទបាំងក្រៅពីអាវសាច់ក្រណាត់សឺរមីព៌ណសរសាច់ទន់របស់ Jungkook នោះទេ

ជ្រើសរើសទឹកអប់ដែលគេគិតថា ក្លិនរបស់អាចទាក់ទាញ Jungkook បានហើយ គេក៏បាញ់វានៅផ្នែកចំហៀង.ក.របស់គេទាំងសងខាង មុននឹងបាញ់វានៅ.ក.ដៃ ជាចុងក្រោយបាញ់វានៅផ្នែកខាងក្រោយកន្លាក់ជើងរបស់គេ រួចហើយក៏ដើរចេញទៅអង្គុយនៅលើសាឡុងរងចាំ Jungkook

ភ្នែករបស់គេក្រឡេកមើលម៉ោង ព្រមទាំងរងចាំស្តាប់មើលសម្លេងទ្វារ កាន់ទូរសព្ទ័មើលតែអារម្មណ៍របស់គេមិនបាននៅក្នុងទូរសព្ទ័នោះទេ ព្រោះខួរក្បាលកំពុងតែគិតថា គួរចាប់ផ្តើមដោយរបៀបណា

Unconditional LOVEWhere stories live. Discover now