⚜️CHAPTER 14⚜️

867 88 20
                                    

==INCHEON INTERNATIONAL AIRPORT==

Jimin និងមិត្តរបស់គេបីនាក់កំពុងតែអង្គុយរងចាំនៅ VIP Lounge ដើម្បីរងចាំម៉ោងចេញដំណើរចំណែកឯ Jungkook និង Taehyung ត្រូវទិញសំបុត្រយន្តហោះម្ដងទៀត ព្រោះពួកគេត្រូវ
ប្រជុំបន្ទាន់ទាំងព្រឹក បែបនេះហើយក៏ត្រូវចេញមកតាមក្រោយពេលដែលប្រជុំហើយ

"Jungkook ប្រាក់ខែប៉ុន្មាន?" Jhope សួរទៅកាន់ Jimin ដែល កំពុងតែអង្គុយចុចទូរសព្ទ័ធ្វើការងាររបស់គេ

"ហឹម? ខ្ញុំមិនដឹងទេ...ចុះឯងប្រាក់ខែប៉ុន្មាន?" Jimin ញាក់ស្មារឆ្លើយតបហើយក៏សួរទៅកាន់មិត្តរបស់គេវិញ

"ហើយឯងសួរប្រាក់ខែខ្ញុំធ្វើអី?"

"ហើយចុះឯងសួរប្រាក់ខែ Jungkook ធ្វើអី?" Jimin ក៏សួរទៅកាន់មិត្តរបស់ខ្លួនម្ដងទៀត

"ខ្ញុំគ្រាន់តែចង់ដឹង! ឃើញប្តីជះលុយសម្បើមណាស់" Jhope ក៏តបវិញ

"បើតាមបងគិតប្រហែលជាខ្ទង់ 500K~800K ក្នុងមួយខែ! ព្រោះគេជា CEO តែប៉ុណ្ណោះ" RM ជាអ្នកតប មុននឹងនិយាយបន្ត
"បែបនេះហើយទើបគេហ៊ានចំណាយលុយបែបនេះ?"

"ហេតុអីអ្នកទាំងអស់គ្នាមកអង្គុយវិភាគប្រាក់ខែរបស់ Jungkook?" Jimin សួរឡើងដោយមិនយល់ សុខៗ មកវិភាគរឿងឯកជនរបស់អ្នកផ្សេងវាមិនមែនជារឿងត្រឹមត្រូវដែលត្រូវយកមកនិយាយ ណាមួយពួកគេនៅទីសាធារណៈ មិនមែននៅផ្ទះនោះទេ
"ទីនេះជាទីកន្លែងសាធារណៈ! មិនគួរនិយាយរឿងអស់ទាំងនេះទេ"

"យ៉ាងម៉េចឯងខ្លាចអ្នកផ្សេងស្ដាប់ឮហើយរៀបគម្រោងការទៅប្លន់ប្តី របស់ឯងមែនទេ?" Jhope សួរទៅមិត្តរបស់គេវិញ
"កុំបារម្ភអី! ទោះមិននិយាយពីរឿងប្រាក់ខែរបស់គេក៏អ្នករាល់គ្នាដឹងថាគេមានលុយកប់ពពកដែរ"

"ខ្ញុំមិនបានបារម្ភទេ" Jimin តបមកវិញ

"អូខេ! អត់បារម្ភក៏អត់ទៅ" RM ជាអ្នកនិយាយដោយសម្លេងញ៉ោះ មិត្តរបស់ខ្លួនមុននឹងងាកទៅនិយាយជាមួយមិត្តប្រុសរបស់ខ្លួន
"យប់មិញបងឮអូនថាមានរឿងចង់និយាយជាមួយ Jimin ត្រូវទេ?"

Unconditional LOVETempat cerita menjadi hidup. Temukan sekarang