ព័ត៌មានដែលលោក Chul កំពុងតែចូលខ្លួនមកដោះស្រាយពីបទចោទប្រកាន់របស់ Yoongi សរុបទាំងអស់គាត់ត្រូវចោទប្រកាន់ចំនួនបីករណី ហើយលោកនាយករដ្ឋមន្ត្រីក៏បានចេញលិខិតជាផ្លូវការ បញ្ឈរឈ្មោះរបស់លោក Chul កំឡុងពេលដែលគាត់កំពុងតែរងការចោទប្រកាន់បែបនេះ រងចាំមើលការកាត់ក្តីសម្រេចរបស់តុលា មុននឹងសម្រេចចិត្តជាផ្លូវការទៅលើដំណែងដែលលោក Chul កំពុងតែកាន់កាប់
ខាងមេធាវីរបស់លោក Chul បានធានាខ្លួនលោកនៅក្រៅពន្ធធនាគារកំឡុង ពេលដែលគាត់ត្រូវរងការចោទប្រកាន់ ដែលមានទឹកប្រាក់សរុបចំនួន 100K សម្រាប់សំណុំរឿងបីករណីនេះ តែពួកគាត់គ្មានក្តីសង្ឈឹមដើម្បីឈ្នះរឿងក្តីនេះទេ ព្រោះភស្តុតាងរកបានអស់ហើយ គ្រប់យ៉ាងគ្រាន់តែធ្វើទៅតាមដំណាក់កាលនៃច្បាប់តែប៉ុណ្ណោះ
=DYNAMIC APEX CONSTRUCTION=
Boram កំពុងតែអង្គុយរងចាំលោក Jun Hye មកជួបនាងតាមការណាត់នៅក្នុងបន្ទប់ធ្វើការរបស់នាង ខណៈពេលដែលបុគ្គលិក ផ្សេងទៀតបានចេញទៅផ្ទះបន្ទាប់ពីបញ្ចប់ការងារខ្លះៗ ហើយ
ចំពោះរឿងក្តីរបស់ប៉ា បានជះផលប៉ះពាល់មកលើនាងច្រើនគួរសមដែរ ព្រមជាមួយសម្ព័ន្ធរបស់ Dynamic ទាំងមូល តែគ្មានជម្រើសធ្វើអ្វីផ្សេងក្រៅពីរងចាំការកាត់ក្តីរបស់ប៉ានាងចេញលទ្ធផលមកយ៉ាងម៉េចនោះទេ
នាងកំពុងតែខឹងនឹង Jimin កាន់តែខ្លាំងដែលធ្វើអោយប៉ានាងទៅជាបែបនេះ នាងសន្យានឹងខ្លួនឯងថាប្រាកដជាធ្វើអោយ Jimin ទទួលរងនូវអ្វីដែលប៉ានាងបានទទួលក្នុងពេលនេះ នាងនឹងប្តឹងគេ បន្ទាប់ពីនាងលួចយកគម្រោង របស់គេហើយ នាងនឹងរងចាំមើលភាពបរាជ័យរបស់គេវិញ
"អ្នកនាង! លោក Jun Hye រងចាំនៅខាងក្រៅ" Sana ដើរចូលរាយការប្រាប់ប្រធានរបស់នាងដោយអោនគារព
"អោយគេចូលមក" Boram តបដោយសម្លេងស្មើធម្មតា
"ចាស៎!" Sana តបមុននឹងបែរខ្លួនដើរចេញទៅក្រៅ ហៅលោក Jun Hye អោយចូលមកខាងក្នុង
"សួស្តីអ្នកនាង Boram" លោក Jun Hye និយាយឡើងដោយញញឹមធម្មតា មិនអោយ Boram ចាប់កំហុសបាន
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•