⚜️CHAPTER 45⚜️

985 88 34
                                    

==CELESTIAL CONSTRUCTION==

Jimin នៅធ្វើការលើគម្រោងរបស់សភានៅឡើយ ព្រោះនៅត្រូវបន្ថែមកន្លែងដែលខ្វះខាត បន្តិចទៀតទើបអាចតម្លើងជារូបភាព 3D បាន ចំណាយពេលជិតកន្លះខែដើម្បីធ្វើវាមិនមែមជារឿងងាយស្រួលនោះទេ គេខំធ្វើវាទាំងថ្ងៃ ទាំងយប់មិនព្រមឈប់សូម្បីតែថ្ងៃសម្រាកចុងសប្តាហ៍របស់គេ

"ទីបំផុតសល់តែបន្តិចទៀតតែប៉ុណ្ណោះ" Jimin ឧទានប្រាប់ខ្លួនឯងដោយសប្បាយចិត្ត នៅពេលឃើញរូបភាពប្លង់ 2D នៅក្នុង Laptop របស់គេ

Jimin ក៏បានមើលម៉ោងនៅក្នុងនាឡិការដៃបន្តិចមុននឹង ទាញទូរសព្ទ័មកផ្ញើរសារទៅសួរនាំប្តីរបស់ខ្លួន

(MY BELOVED HUSBAND 🤍)

«បងរៀបចំខ្លួនចេញដំណើរហើយឬនៅ?»

«បងកំពុងតែនៅតាមផ្លូវហើយ»

«ហេតុអីមិនប្រាប់អូនពេលចេញដំណើរ?»

«បងគិតថាទៅដល់ចាំខលប្រាប់អូន»

«អូខេ! អញ្ចឹងបងបើកឡានសិនទៅ»
«កុំលេងទូរសព្ទ័...ពេលកំពុងបើកបរបែបនេះ»
«អូននឹកបង ❤️»

«បងអោយអ្នកបើកឡាននៅក្រុមហ៊ុនជូនមកបងទេ!»
«បងខ្ជិលបើកមកខ្លួនឯង»
«បងនឹកអូនដូចគ្នាប្រពន្ធសម្លាញ់ ❤️»
«អូនទំនេរទេ! បើទំនេរបន្តិចទៀតបងទៅនិយាយលេងជាមួយអូន»
«ព្រោះអីឡូវបងចុះទៅទិញកាហ្វេញ៊ាំសិន»

«អូខេ! ចាំទិញហើយខលមកអូនមក»

Jimin ក៏បានដាក់ទូរសព្ទ័នៅក្បែរនោះវិញ រួចបើកថតតុយកកាស Bluetooth របស់គេមកភ្ជាប់ជាមួយទូរសព្ទ័ត្រៀមទុកនិយាយទូរសព្ទ័ ជាមួយ Jungkook ហើយក៏ងាកមកគូសប្លង់របស់គេបន្តទៀត

___________________________________
Ring...Ring...ring..
In Coming Call From (JHOPE.J)
___________________________________

សម្លេងទូរសព្ទ័រោទិ៍បន្លឺឡើងនៅក្នុងកាសជាប់ត្រចៀករបស់ Jimin ដោយធ្វើអោយគេញញឹមបន្តិច ហើយក៏លូកដៃមកចុចកាសនៅត្រចៀករបស់គេដើម្បីលើកទទួល ដោយមិនមើលឈ្មោះអ្នកខលចូលមក ដោយគិតថាជា Jungkook ជាអ្នកទាក់ទងមក

Unconditional LOVEDove le storie prendono vita. Scoprilo ora