⚜️CHAPTER 47⚜️

560 57 14
                                    

=ALPHA REAL ESTATE=

"ថ្ងៃអាទិត្យនេះឯងទំនេរទេ?" Taehyung សួរទៅកាន់មិត្តរបស់គេ ដែលកំពុងតែអង្គុយមើលឯកសារនៅទល់មុខរបស់គេ

"អឹម! ឯងមានកម្មវិធីអ្វីមែនទេ?" Jungkook សួរវិញដោយសម្លឹង មើលឯកសារគេដូចដើម

"យើងចង់បបួលគ្នាញ៊ាំអាហារពេលល្ងាចជុំគ្នា" Taehyung និយាយប្រាប់ពីបំណងរបស់គេ
"ប៉ុន្មានថ្ងៃមុនយើងរកបបួលជុំគ្នាម្ដងហើយ តែឯងរវល់ទៅមើលដីនោះទើបលើកថ្ងៃវិញ"

"អរ៎! ឯងបបួលអ្នកណាខ្លះ?"

"យើងបបួលតែឯងម្នាក់នឹងហើយ!" Taehyung តបវិញ
"ចំណែកឯ Jhope បបួលមិត្តរបស់គេទៅដែរ"

"ថ្ងៃអាទិត្យនេះយើងទំនេរ! មិនអីទេ" Jungkook ងើយមកមើលមុខ មិត្តរបស់គេហើយក៏ញញឹមយល់ស្រប
"ចុះឯងរកកន្លែងបានហើយឬនៅ?"

"សួរយើងបែបនេះ! ឯងមានកន្លែងចង់ណែនាំមែនទេ?" Taehyung លើកចិញ្ចើមសួរឡើង

"យើងទើបតែស្គាល់ហាងនោះដែរ! អាហារនៅទីនោះទទួលយកបាន ទាំងរសជាតិទាំងតម្លៃ ចំណែកឯបរិយាកាសវិញក៏មិនរញ៉េរញ៉ៃដែរ...ស្រួលនិយាយគ្នា" Jungkook តបទៅកាន់មិត្តរបស់ខ្លួន
"នៅ Red Diamond Lounge! ឯងស្គាល់ទេ?"

"ធ្លាប់ឮហើយ! តែយើងមិនដែរចូលទេ" Taehyung ក៏ឆ្លើយ ហើយទាញទូរសព្ទ័មកឆែកមើលហាងដែល Jungkook និយាយមុននេះ
"អញ្ចឹងទៅកន្លែងនឹងក៏បានដែរ" Taehyung និយាយបន្តបន្ទាប់ពីឆែកមើលគេហទំព័រអនឡាញរបស់ភោជនីយដ្ឋានហើយ

"អូខេ! ហើយចុះរឿងដែលយើងអោយឯងទាក់ទងអោយនោះយ៉ាងម៉េចហើយ?" Jungkook ក៏សួរទាក់ទងនឹងរឿងដែលគេបានពឹងពាក់ Taehyung បន្ទាប់ពីពេលគេត្រឡប់មកពី Busan វិញ

"យើងទាក់ទងគេរួចហើយ! តែគេមិនទាន់ទំនេរ" Taehyung ឆ្លើយទៅកាន់មិត្តរបស់គេវិញ
"រកបុគ្គលិកខាងផ្នែកគូសប្លង់ធម្មតាមិនបានទេឬ?"

"អត់ទេ! យើងចង់និយាយជាមួយប្រធានផ្នែករបស់គេ" Jungkook បដិសេធ

"ដឹងជាស្អីឯងទេ! ឆ្ងល់ដែរចុះឯងមិនទាក់ទង Celestial តែម្ដងទៅ! ហើយនិយាយជាមួយប្រពន្ធឯងទៅមិនល្អជាងទេឬ?"

Unconditional LOVEOpowieści tętniące życiem. Odkryj je teraz