⚜️CHAPTER 67⚜️

689 58 11
                                    

=LITTLE ME BAKERY&CAFE=

Namjoon បានមកតាមការណាត់ជំនួសមិត្តរបស់គេ ហើយក៏មករងចាំ Sungkang មុនដប់នាទីព្រោះ គេមិនចង់អោយអតិថិជនរងចាំយូរ គេក៏បានក្រឡេកទៅឃើញ Sungkang ដើរចូលមក មូលហេតុដែលគេស្គាល់មុខរបស់ Sungkang ព្រោះតែឆែកក្នុងប្រព័ន្ធអ៉ីនធឺណែតតែប៉ុណ្ណោះ គ្រាន់តែ
ដាក់ថានាយប្រតិបិត្តការរបស់ Mega King Group បច្ចុប្បន្ននោះរូបថតរបស់គេនឹងលោទមកហើយ

ចំណែកឯ Sungkang វិញខំរកមើលជុំវិញរកមើល Jimin ដោយគិតថាប្រហែល Jimin មកយឺតដូចលើកមុនទៀតគេក៏ទៅអង្គុយនៅតុដែលទំនេរ ឃើញបែបនេះ Namjoon ក៏ដកដង្ហើមបន្ធូរអារម្មណ៍បន្តិច មុននឹងចាប់ការ ប្រដាប់ដាររបស់គេហើយដើរទៅ ស្វាគមន៍ Sungkang ព្រោះគេមិនទាន់ដឹងថាថ្ងៃនេះ Jimin អោយ Namjoon មកជំនួស

"សួស្តី! លោក Sungkang" Namjoon និយាយមានសុជីវធម៌ហើយទាញកៅអីអង្គុយដោយរក្សាស្នាមញញឹម ដោយធ្វើអោយម្ខាងទៀតជ្រួញចិញ្ចើមឆ្ងល់
"ខ្ញុំឈ្មោះ Kim Namjoon មកពីក្រុមហ៊ុន Celestial"

"ហឹម? ចុះឯណា Jimin?" Sungkang សួរដោយភ្ញាក់ផ្អើល

"លោកប្រធានរវល់! គាត់អោយខ្ញុំជាអ្នកមកជួបលោកជំនួស" Namjoon តបវិញដោយមានរបៀប
"ហើយលោកប្រធានផ្តែផ្តាំថាការងាររបស់លោកទាក់ទងជាមួយគម្រោងសាងសង់ធនាគារនេះ ខ្ញុំជាអ្នកទាក់ទងជាមួយលោកផ្ទាល់"

"តែខ្ញុំចង់ពិភាក្សាជាមួយប្រធានរបស់លោកមិនមែនលោកទេ" Sungkang តវ៉ាដោយមិនពេញចិត្ត

"លោកប្រធានបានផ្ទេរការងារមកអោយខ្ញុំចាត់ការជំនួសហើយលោក! សូម លោកមេត្តាយោគយល់ផង"

"ចុះរឿងដែរសហការគ្នានោះ? Jimin នៅចាត់ចែងដដែលមែនទេ?" Sungkang សួរដោយចង់ដឹង

"បាទ! ចំពោះរឿងសហការគ្នានោះលោកប្រធានសូមមិនទទួលសំណើររបស់លោកទេ" Namjoon ដោយនៅតែរក្សាស្នាមញញឹម

"ហេតុអី? ថ្ងៃមុននិយាយគ្នារួចហើយមែនទេ?"

"រឿងនេះខ្ញុំក៏មិនដឹងពីមូលហេតុដែរ! លោកប្រធានគ្រាន់តែផ្តាំមកអោយប្រាប់លោកតែប៉ុណ្ណឹងឯង"

"សរុបបានន័យថាគម្រោងដែលចង់សហការគ្នា Celestial មិនយល់ស្របទេមែនទេ?" Sungkang សួរបញ្ជាក់ទាំងក្តៅក្រហាយ ខូចគម្រោងការដែលគេតាមញ៉ែ Jimin អស់ហើយ គេដឹងប្រហែលមកពី Jungkook ជាមិនខាន នោះទេ ព្រោះព្រឹកមិញចង់ខលទៅឌឺដងផ្លែផ្កាថាថ្ងៃនេះគេបានជួប Jimin តែក៏ខលមិនចូល គេគិតថាប្រហែល Jungkook block លេខគេចោលបាត់ ទៅហើយ ដោយសារតែគេសាកយកលេខនៅលើតុខលទៅ Jungkook លេខទូរសព្ទ័របស់គេនៅទាក់ទងបានធម្មតា

Unconditional LOVEWhere stories live. Discover now