=ALPHA REAL ESTATE=
Taehyung កំពុងតែត្រួតពិនិត្យរបាយការណ៍ខាងផ្នែកហិរញ្ញវត្ថុយកមកអោយកាលពីព្រឹកមិញ ដែលទាក់ទងជាមួយរឿង រៀបចំកម្មវិធីជប់លៀងដំណាច់ឆ្នាំ ពេលនេះខាងផ្នែក Admin បាននិយាយចរចាតម្លៃជាមួយខាងសណ្ឋាគាររួចរាល់ហើយ ចំណែកឯខាងហិរញ្ញវត្ថុក៏បានធ្វើរបាយការណ៍ចំណាយសរុប ចេញមកហើយដែរ អញ្ចឹងហើយ Taehyung ត្រូវយកមកមើលសិន មុននឹងយកចូលទៅអោយ Jungkook ចុះហត្ថលេខាអនុញ្ញាតអោយចំណាយលុយទៅតាមរបាយការណ៍ដែលបានធ្វើឡើង
តុក!តុក!
"ចូលមក"បន្ទាប់ពីបានឮការអនុញ្ញាតពីមិត្តគេដែលនៅខាងក្នុងបន្ទប់ រួចក៏បើកទ្វារបោះជំហានចូលទៅ រួមទាំងក្នុងដៃមានឯកសារដែលគេមើលហើយមុននេះ
"នេះជារបាយការណ៍ចំណាយសរុបសម្រាប់កម្មវិធីនៅចុងឆ្នាំនេះ" Taehyung និយាយទៅកាន់មិត្តរបស់គេ ហើយដាក់ឯកសារនៅលើតុ
"ចាំបន្តិច! ចាំយកចេញទៅវិញតែម្ដងទៅ" Jungkook និយាយហើយក៏បើកឯកសារនៅទំព័រចុងក្រោយគេបង្អស់ហើយទាញប៊ិចមកចុះហត្ថលេខា ដោយមិនភ្លេចបោះត្រាឈ្មោះរបស់គេនៅលើនោះ
"ឯងមិនឆែកមើលសិនទេអី?" Taehyung សួរឡើងនៅ ពេលដែលមិត្តរបស់គេបិទឯកសារទុកហើយ ហុចវាមកអោយគេវិញ
"ក្រែងមុននឹងយកមកអោយយើងឯងត្រួតពិនិត្យរួចហើយ មែនទេ?" Jungkook លើកចិញ្ចើមម្ខាងសួរមិត្តរបស់គេ
"ត្រូវហើយ"
"បើឯងមើលរួចហើយយើងមើលធ្វើអីទៀត?" Jungkook សួរដោយទឹកមុខធម្មតា តាមទម្លាប់នៅកន្លែងធ្វើការរបស់គេ
"មកពីឃើញរាល់ដងឯងយកទៅផ្ទៀងមើលសម្បើមណាស់"
"ព្រោះនេះគ្រាន់តែរបាយការណ៍ចំណាយជប់លៀងទើបយើងខ្ជិលមើលម្ដងទៀតនឹងណា" Jungkook បកស្រាយ ព្រោះអីឡូវអារម្មណ៍គេមិនបាននូវកន្លែងធ្វើការនោះទេ ព្រោះស្អែកដល់ថ្ងៃខួបកំណើតរបស់ Jimin ហើយ គេគិតដល់រឿង នោះច្រើនជាងរឿងអ្វីទាំងអស់នៅក្នុងពេលនេះ
ВЫ ЧИТАЕТЕ
Unconditional LOVE
Фанфик"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•