==PARK MANSION==
Jimin ត្រឡប់មកផ្ទះវិញបន្ទាប់ពីញ៊ាំអាហារពេលល្ងាចរវាងគេ និងប្អូនស្រីបានបញ្ចប់ទៅ អីឡូវនេះគេកំពុងតែអង្គុយនៅលើសាឡុងក្នុងបន្ទប់គេងរបស់ខ្លួន ឆែករកមើលម៉ូដផ្កាដែលគេស្រឡាញ់ហើយ save ទុកនៅក្នុងទូរសព្ទ័ដើម្បីយកទៅពិភាក្សាជាមួយ Jungkook នៅថ្ងៃស្អែក មានម៉ូដស្អាតៗ ជាច្រើនដែលគេស្រឡាញ់
"បើរៀបការបាន ១០ ដងមិនដឹងថាល្អប៉ុណ្ណាទេ?" Jimin សួរខ្លួនឯងហើយសើច
"បើសុទ្ធម៉ូដស្អាតទាំងអស់បែបនេះ! ការតែមួយដងស្តាយម៉ូដផ្សេងៗ ដល់ហើយ"កំពុងតែនិយាយម្នាក់ឯងបន្តើរឆែកម៉ូដផ្កាបន្តើរ ភ្នែកកំពុងតែផ្តោតទៅលើរូបភាពដែលបង្ហាញនៅក្នុងទូរសព្ទ័ដៃរបស់ខ្លួន ស្រាប់តែសម្លេងសារ ព្រមជាមួុយអត្ថន័យរបស់សារដែលបានផ្ញើរចូលមកក្នុងទូរសព្ទ័របស់គេ បានទាញចំណាប់អារម្មណ៍ភ្នែករបស់គេអោយ មើកទៅសារមួយនោះ
(JUNGKOOK)
«អូនគេងឬនៅ?»
«នៅទេ! បងមានមារអីមែនទេ?»
«បងមានរឿងចង់និយាយជាមួយអូនបន្តិច»
«និយាយមក»
[attached file]
«នេះជាមិត្តស្រីរបស់អូនមែនទេ?"Jimin ឃើញរូបនោះហើយក៏អស់សំណើច ព្រោះនេះជារូបរបស់គេជាមួយប្អូនស្រីគេកាលពីល្ងាចមិញ ឃើញ Jungkook សួរបែបនេះ គេក៏ចង់ញ៉ោះ Jungkook លេង
«ទើបតែដឹងអីឡូវបងជួលគេអោយស៊ើបពីអូនទៀតមែនទេ?»«បងមិនបានជួលទេ! ចៃដន្យអ្នកស្គាល់ផ្ញើររូបអោយបងមើល»
«បើនេះជាមិត្តស្រីរបស់អូន! ក៏ឆាប់បែកគ្នាទៅ...បើមានព័ត៌មាន
ផ្សេងៗ ទាក់ទងជាមួយរឿងនេះប៉ាម៉ាក់ប្រាកដជាដឹងថាពួកយើងសម្តែងជាមិនខាននោះទេ»«ចុះបើអូនប្រាប់ថាមិនព្រមបែក?»
«បងមិនមានអារម្មណ៍ថាខុសទេឬ ដែលមកអោយមនុស្សពីរនាក់កំពុងតែស្រឡាញ់មកបែកគ្នាដើម្បីបញ្ហារបស់បង?»«តែនេះវាមិនមែនជាបញ្ហារបស់បងតែម្នាក់! ពេលនេះអូនជិតក្លាយជាប្រពន្ធរបស់បងហើយ...អោយទៅបែកធ្លាយថាប្រពន្ធបងទៅលួចទាក់ទងមានមិត្តស្រីនៅខាងក្រៅទៀត! គឺបងទទួលយកមិនបាន នោះទេ»
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•