🔞⚜️CHAPTER 62⚜️🔞

939 64 12
                                    

=ALPHA BLUE SKY=
[JUNGKOOK'S UNIT]

របស់ដំបូងដែល Jimin តែងតែបើកភ្នែកភ្ញាក់ពីគេងមករាល់ព្រឹកគឺជាផ្ទៃមុខសង្ហារបស់ប្តីគេ តែព្រឹកនេះគេបើកភ្នែកមកក៏ឃើញថា Jungkook ងើបទៅណាបាត់ហើយក៏មិនដឹង គេក៏ងើបមកពន់ខ្លួនសម្រួលសរសៃរ ហើយក៏ងើបចេញពីពូកដើរទៅខាងក្រៅបន្ទប់គេងរកមើល Jungkook ហើយក៏មិនឃើញ គេក៏ដើរមកក្នុងបន្ទប់គេងវិញ

"ទៅណាបាត់ហើយ" Jimin និយាយម្នាក់ឯងតិចៗ ពេលមិនឃើញ ប្តីរបស់ខ្លួន មុននឹងឡើងលើពូកទាញទូរសព្ទ័ដៃមកចុចខលទៅរក តែក៏ឃើញទូរសព្ទ័របស់ Jungkook ញ័រនៅលើតុក្បាលដំណេកម្ខាងទៀត គេក៏ចុចបិទវិញមុននឹងចុចខលទៅរកមិត្តគេម្ដង

-On Phone-

"អាឡូ Jimin!"

"ថ្ងៃនេះខ្ញុំសុំ EL មួយថ្ងៃ! បងជួយដាក់ច្បាប់អោយខ្ញុំផង"

"ឯងមិនស្រួលខ្លួនមែនទេ?"

"អត់ទេ! ថ្ងៃនេះខ្ញុំរវល់ជាមួយ Jungkook"
"ជួយដាក់ច្បាប់អោយខ្ញុំផង"

"អូខេ! ចាំបងដាក់អោយ"

"អរគុណច្រើន! ចុះអីឡូវបងកំពុងតែនៅតាមផ្លូវទៅក្រុមហ៊ុនហើយ មែនទេ?"

"អឹម! កំពុងតែនៅតាមផ្លូវហើយ"

"អញ្ចឹងខ្ញុំមិនរំខានយូរទេ! បើកបរប្រយ័ត្នប្រយែង"

"Byebye"

-Call End-

Jimin ចុចផ្តាច់ការនិយាយហើយក៏ទុកទូរសព្ទ័ចុះទៅលើពូកវិញ ហើយផ្តេកខ្លួនគេង ដោយទាញភួយយកដណ្តប់ខ្លួនប្រាណរបស់គេ ហើយនៅឆ្ងល់ដដែលថា Jungkook ទៅណាបាត់ទាំងព្រឹក ហើយក៏ទើបតែនឹកឃើញថាប្រហែលជាប្តីរបស់គេទៅនិយាយជាមួយ Taehyung រឿងដាក់ច្បាប់ក៏ថាបាន ព្រោះ Jungkook មិនទម្លាប់ខលទៅរកមិត្តគេពេលដែលនៅផ្ទះបែបនេះទេ គេចូលចិត្តដើរទៅនិយាយដល់បន្ទប់របស់ Taehyung ច្រើងជាង

បម្រាស់ខ្លួនចុះឡើងៗ Jimin ក៏ញោចមាត់ញញឹមពេលគេនឹកឃើញ រឿងដែលគេចង់ធ្វើបន្ទាប់ពី Jungkook មកបន្ទប់គេងវិញ នឹកឃើញហើយ គេក៏ងើបអង្គុយឡើងដើម្បីចាត់ការសម្លៀកបំពាក់ដែលនៅ លើខ្លួនចេញគ្មានសល់ ហើយក៏ទុកវាម្តុំនៅកៀនពូករបស់គេ មុននឹងគេងក្នុងភួញវិញរងចាំប្តីរបស់គេ

Unconditional LOVEOù les histoires vivent. Découvrez maintenant