==PARK MANSION==
Jimin កំពុងតែអង្គុយរៀបចំសម្លៀកបំពាក់ដើម្បីទុកសម្រាប់ថ្ងៃខាងស្អែកគេចេញដំណើរទៅកោះ Jeju គេរៀបចំទុកជាមុនខ្លាចភ្លេចរបស់របរ ជាពិសេសឈុតកម្មវិធីរបស់គេ
តុក! តុក!
"Jimin! កូនចូលគេងឬនៅ?" សម្លេងរបស់លោកស្រី Jangmi បន្លឺឡើងបន្ទាប់ពីគោះទ្វារ
"នៅទេម៉ាក់!" Jimin តបព្រមទាំងដើរទៅបើកទ្វារបន្ទប់អោយម៉ាក់របស់ខ្លួន
"ម៉ាក់មានការអ្វីមែនទេ?""ម៉ាក់ចង់មកសួរកូនពីរឿងបងប្រុសកូនហ្នឹងហើយ" លោកស្រី Jangmi ឧទានឡើងដោយធ្វើអោយ Jimin ទ្រឹងបន្តិច
"ម៉ាក់ខលទៅគេមិនលើកសោះ! មិនដឹងថាគេរវល់ធ្វើអីមិនលើក
ទូរសព្ទ័សោះ...ពិបាកទាក់ទងដល់ហើយ""ប្រហែលជាគាត់រវល់ហើយមើលទៅ" Jimin ចេះតែរកលេស និយាយអោយតែរួចមួយពេលសិន
"ចាំកូនជួយទាក់ទងទៅបងប្រុសកូនអោយម៉ាក់ផង" លោកស្រី Jangmi និយាយទៅកាន់កូនប្រុសរបស់ខ្លួន
"ម៉ាក់ចង់ហៅគេមកកូរ៉េវិញដើម្បីចូលរួមពិធីមង្គលការរបស់កូននឹង ហើយ""មិនអីទេម៉ាក់! ចាំខ្ញុំសាកទាក់ទងទៅគាត់"
"ហ៊ើយ! ម៉ាក់ចង់អោយបងប្រុសកូនគេចេះគិតដូចជាកូនខ្លះ!" លោក ស្រី Jangmi និយាយដោយមិនសប្បាយចិត្ត
"មួយថ្ងៃៗ គិតតែដើរចាយវាយមិនគិតរកការងារធ្វើសោះ! នេះគ្មានប៉ានិងម៉ាក់ទេគេមានលុយឯណាចាយ!""...." Jimin មិនមាត់ហើយក៏នៅស្ងៀម
"មិនដឹងថាពេលណាគេគិតចង់ត្រឡប់មករស់នៅទីនេះវិញ! ជួយមើលការងាររបស់លោកប៉ាខ្លះ"
"ក្រែង Ari សន្យាថានឹងជួយមើលការងារប៉ាបន្ទាប់ពីនាងឈប់ធ្វើជាតារាហើយមែនទេ! ម៉ាក់មិនបាច់បារម្ភទេ...ទោះជាយ៉ាងណាក៏ខ្ញុំនៅជួយមើលនាងដែរ" Jimin និយាយលួងលោមម៉ាក់របស់ខ្លួន
"ម៉ាក់ទុកចិត្តលើខ្ញុំចុះ""ម៉ាក់ដឹងតែទុកចិត្តកូនហើយ!" លោកស្រី Jangmi តបដោយញញឹមស្រទន់ទៅកាន់ប្រុសរបស់ខ្លួន
"ចាំជួយទាក់ទងបងប្រុសរបស់កូនផង!"
![](https://img.wattpad.com/cover/345746396-288-k639237.jpg)
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•