==INCHEON INTERNATIONAL AIRPORT==
Taehyung ជាមួយ Jhope កំពុងចុះពីឡានដើរមកទទួលមិត្តរបស់គេដែរត្រូវមកដល់កូរ៉េវិញនៅក្នុងនេះ បន្ទាប់ពីទទួលបានការទាក់ទងពីមិត្តរបស់គេថាអីឡូវកំពុងតែរងចាំយកវ៉ាលីហើយ ពួកគេក៏ដើរមករងចាំនៅខាងមុខ
"Jhope ទៅអង្គុយនៅខាងនោះសិនក៏បានដែរ!" Taehyung និយាយទៅកាន់អ្នកដែលកំពុងតែឈររងចាំជាមួយគេ
"ចាំខ្ញុំឈររងចាំពីរនាក់គេនៅទីនេះ""មិនអីទេ! ខ្ញុំឈរកំដរ Taehyung កុំអោយអផុ្សក" Jhope តបដោយញញឹម ហើយ Taehyung ក៏ញញឹមតបវិញ មុននឹងបែរមុខទៅទ្វារដើម្បីរងចាំមើលវត្តមានមិត្តរបស់គេ
ប្រហែល 10នាទីជាងតិចតួចបានកន្លងផុតទៅ ពួកគេក៏បានឃើញ មិត្តរបស់គេដើរចេញមកទាំងពីរនាក់ Taehyung ក៏លើកដៃជាសញ្ញា ដើម្បីអោយមិត្តគេដើរមករកខ្លួន
"យ៉ាងម៉េចហើយដើរលេងសប្បាយទេ?" Jhope សួរទៅកាន់ មិត្តរបស់ខ្លួន ហើយក៏ឧទានឡើងនៅពេលឃើញស្នាមនៅលើ.ក.របស់ Jimin ជាច្រើនកន្លែង
"ពីរនាក់នេះពិតជាមិនធម្មតាមែន" Jhope ឧទានឡើងដោយអស់សំណើច"ឯងខ្លាចគេមិនដឹងថា Jimin ជាប្រពន្ធរបស់ឯងមែនទេ?" Taehyung សួរហើយក៏ជួយអូសវ៉ាលីចេញពីដៃរបស់ Jungkook និង Jimin
"ជារឿងធម្មតាទេតែយើងមានប្រពន្ធ...យើងត្រូវតែអោយគ្រប់គ្នាដឹងអញ្ចឹងហើយ" Jungkook តបហើយកាន់ដៃរបស់ Jimin នៅពេលដៃរបស់គេទំនេរ
"សរសើរឯងណាស់ Jimin ដែលបង្ហាញពេញព្រលានបែបនេះ" Jhope និយាយហើយសើច ខណៈពេលដែលពួកគេដើរទៅរកឡានវិញ
"អរគុណដែរសរសើរយើង!" Jimin តបវិញដោយអស់សំណើច
"ពួកយើងទៅញ៊ាំអីជាមួយគ្នាសិនល្អទេ?" Taehyung សួរទៅកាន់គ្រប់គ្នា
"អូខេ! ពួកយើងមិនអីទេ"
[ON THE WAY]
"Jungkook ឯងមានបានប្រាប់រឿងផ្ទះនោះទៅកាន់ Jimin ហើយឬនៅ?" Taheyung សុខៗ ក៏បានសួរឡើង
"នៅទេ!" Jungkook តបវិញ
"មានរឿងអ្វីមែនទេ?" Jimin សួរទៅកាន់គ្រប់គ្នា
"បងទិញផ្ទះថ្មីមែនទេ? អូនប្រាប់បងប៉ុន្មានដងហើយថាអូនមិនចូលចិត្ត អោយបងចាយលុយតាមតែចិត្តបែបនេះទេ!" Jimin ងាកទៅនិយាយជាមួយប្តីរបស់ដោយជ្រួញចិញ្ចើម ចំណែកឯពីរនាក់នៅខាងមុខក៏ស្ងាត់មាត់ តែ Taehyung ក៏ចាំអ៊ុតមើលថាមិត្តគេហ៊ានតវ៉ាជាមួយ Jimin វិញឬក៏អត់
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•