=ALPHA BLUE SKY=
[JUNGKOOK'S UNIT]បន្ទាប់ពីចាត់ការរឿងគណនីធនាគាររបស់ពួកគេទាំងពីរហើយ Jungkook ក៏បានជូនប្រពន្ធរបស់គេត្រឡប់ទៅយកឡាននៅក្រុមហ៊ុនវិញ ហើយគេបើកតម្រង់មកខុនដូរយកតែម្ដង ដោយសារតែរសៀលដែរហើយ ខ្ជិលត្រឡប់ទៅកន្លែងធ្វើការរបស់គេវិញ
"អូននៅធ្វើអីយូរម្ល៉េះ? បងស្មានតែអូនចេញមកដំណាលបងដែរ" Jungkook សួរទៅកាន់ប្រពន្ធរបស់ខ្លួនដែលទើបនឹងត្រឡប់មកដល់ផ្ទះវិញ
"អូននៅមានរឿងត្រូវដោះស្រាយ" Jimin តបដោយញញឹមបន្តិច នៅពេលមើលមុខរបស់ Jungkook
"ចុះពួកយើងចេញទៅផ្ទះម៉ាក់ស្មើរណា?""ចាំកន្លះម៉ោងទៀតចាំចេញទៅ" Jungkook និយាយឡើងបន្ទាប់ពីមើលម៉ោងហើយ
"ឬក៏អូនចង់ចេញទៅអីឡូវនេះ?""អត់ទេ! អូនទៅពេលណាក៏បាន" Jimin តបវិញធម្មតា ហើយក៏ដើរចូលទៅក្នុងបន្ទប់ដាក់សម្លៀកបំពាក់របស់គេ ចំណែកឯ Jungkook ឃើញបែបនេះគេក៏ងើបចេញពីសាឡុងហើយ ដើរទៅតាមពីក្រោយប្រពន្ធរបស់គេ
"បងចូលមកតាមអូនធ្វើអី?""បងមិនបានចូលមកតាមអូនឯណា" Jungkook តបដោយទឹកមុខធម្មតា តែគេកុហកនោះទេ គេចូលមកតាមប្រពន្ធរបស់គេពិតមែន
"ហេតុអីបានជាបងត្រូវចូលមកតាមអូន?" Jungkook ធ្វើជាលើកចិញ្ចើមសួរ ប្រពន្ធរបស់គេ"អូនគ្រាន់តែសួរបងក៏មិនបានដែរមែនទេ?" Jimin សួរវិញដោយជ្រួញចិញ្ចើម
"អូនស្មានតែបងមានអ្វីចង់និយាយជាមួយអូន" Jimin បកស្រាយហើយ ក៏រកមើលអាវយឺតនៅក្នុងទូរដើម្បីមកផ្លាស់ប្តូរ ដើម្បីអោយស្រួលខ្លួនបន្តិច"ចុះបើមិនចង់និយាយហើយធ្វើអ្វីផ្សេងវិញបានទេ?" Jungkook ញ៉ោះប្រពន្ធរបស់គេដោយចូលទៅអោបចង្កេះរបស់ Jimin ពីក្រោយ ខណៈពេលដែល Jimin កំពុងតែរកអាវរបស់គេ
"កន្លះម៉ោងទៀតចេញទៅផ្ទះម៉ាក់ហើយ! បងចង់ធ្វើអី?" Jimin ដកអាវយឺត ចេញមកហើយក៏បែរមុខមករកប្តីរបស់គេមុននឹងសួរឡើង ដោយញញឹមមើលទៅកាន់ Jungkook ដែលកំពុងតែញញឹមមើលមកគេដូចគ្នា
"ចុះអូនញញឹមបែបនេះធ្វើអី?"
"គ្រាន់តែអូនញញឹមក៏មិនបានដែរមែនទេ?" Jimin អស់សំណើចបន្តិច មុននឹងលូកដៃមករុញខ្លួនរបស់ Jungkook ចេញពីគេ ព្រោះគេត្រូវការប្តូរអាវចេញ
"មើល! លែងអូន...អូនប្តូរអាវសិន"
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•