⚜️CHAPTER 83⚜️

452 43 18
                                    

=CELESTIAL CONSTRUCTION=

"ចូលមក" Jimin និយាយទៅកាន់អ្នកដែលបានគោះទ្វារបន្ទប់ធ្វើការរបស់គេមុននេះ ដោយកំពុងតែសម្លឹងមើលទៅកាន់ទ្វារ រងចាំមើលវត្តមានអ្នកដែលកំពុងតែបើកទ្វារដើរចូលមករកគេដោយស្នាមញញឹម

"Sungkang គេអូខេជាមួយប្លង់របស់ពួកយើងហើយ" Namjoon ប្រាប់ដំណឹងថ្មីទៅកាន់មិត្តរបស់គេ មុននឹងទាញកៅអីមកអង្គុយដើម្បីនិយាយគ្នាជាមួយ Jimin ពីរឿងផ្ទាល់ខ្លួន

"បានបែបនេះល្អហើយ" Jimin តបវិញ ដោយញញឹមធម្មតា
"ថ្ងៃនេះខ្ញុំមានត្រូវចូលប្រជុំអ្វីសំខាន់ដែរទេ?" Jimin សួរទៅកាន់មិត្តរបស់ខ្លួនព្រោះ ពេលនេះគេកំពុងតែចង់ត្រឡប់ផ្ទះវិញ

"ស្អែកព្រឹកទើបមានប្រជុំ! ថ្ងៃនេះមានរបាយការណ៍ខ្លះអោយត្រួតពិនិត្យ"

"ត្រូវការខ្ញុំត្រួតពិនិត្យប្រញាប់ទេ?" jimin លើកចិញ្ចើមសួរបញ្ជាក់

"មិនប្រញាប់ទេ! ឯងត្រូវចេញទៅណាមែនទេ?"

"ខ្ញុំចង់ទៅផ្ទះវិញ" Jimin ឆ្លើយដោយអស់សំណើចនឹងខ្លួនឯង ព្រោះនេះជាលើកទីមួយដែលគេមានអារម្មណ៍ថាចង់ទៅផ្ទះវិញគេងបែបនេះ
"ព្រោះខ្ញុំមិនចង់គេងនៅក្នុងបន្ទប់ធ្វើការ" Jimin ប្រាប់ដោយបន្តការសើចរបស់គេ

"ចុះយប់មិញឯងមិនបានគេងទេអី?" Namjoon សួរដោយទឹកមុខញ៉ោះ ហើយញញឹមឌឺដងមិត្តរបស់គេ កុំអោយតែមានប្រធានបទថ្មីចូលមក Namjoon ញ៉ោះបានគ្រប់រឿង
"អញ្ចឹងបានជាព្រឹកមិញមកធ្វើការយឺត"

"ខ្ញុំមកយឺតដោយសារតែស្ទះផ្លូវទេ! បងគិតដល់ណាហើយ" Jimin ខំកុហកដោយទឹកមុខស្មើរ

"ចុះរឿងគេងមិនឆ្អែតដោយសារតែមូលហេតុអ្វីវិញ?" Namjoon សួរបន្តដោយញញឹមចុងមាត់ មិត្តអីឡូវពិតជាមិនធម្មតា
"ពួកឯងច្រលំថាថ្ងៃនេះមិនធ្វើការមែនទេបានជាអត់ងងុយបែបនេះ?"

"ខ្ញុំមិនស្រួលខ្លួន" Jimin ឆ្លើយទៅវិញភ្លាមៗ អោយតែរួចពីមាត់ ព្រោះខ្ជិលអោយមិត្តរបស់គេញ៉ោះបន្តទៀត មិនមែនពួកគេមិនដឹងថាព្រឹកនេះត្រូវមកធ្វើការនោះទេ គ្រាន់តែយប់មិញពួកគេភ្លេចខ្លួនមើលម៉ោងតែប៉ុណ្ណឹង Jimin បែររកសោរឡាននៅលើតុ
"អញ្ចឹងខ្ញុំត្រឡប់ទៅផ្ទះវិញហើយ" Jimin ទាញសោរឡាន ហើយក៏ប្រុងងើបចេញកៅអី តែមិត្តគេក៏បានឃាត់គេអោយនៅនិយាយគ្នាបន្តិចទៀតសិន

Unconditional LOVEWaar verhalen tot leven komen. Ontdek het nu