⚜️CHAPTER 72⚜️

471 58 18
                                    

=APLHA REAL ESTATE=

"ល្ងាចនេះយើងចេញមុនម៉ោង! អញ្ចឹងហើយចំពោះឯកសាររបស់ផ្នែកហិរញ្ញវត្ថុដែលឯងត្រូវការមុននេះចាំស្អែកយើងត្រួតពិនិត្យសារឡើងវិញម្ដងទៀត ហើយយកមកអោយឯងមើល" Taehyung និយាយជាមួយមិត្តរបស់គេ ខណៈពេលដែលគេកំពុងតែរៀបចំចេញពីធ្វើមុនម៉ោង ព្រោះល្ងាចនេះគេណាត់គ្នាញ៊ាំអាហារពេលល្ងាចជាមួយ Jhope ដើម្បីសុំរៀបការ គេខំលាក់ចិញ្ចៀននៅក្នុងឡានពីរថ្ងៃហើយ ចំណែកឯកម្មវិធីថ្ងៃអាទិត្យញ៊ាំអាហារជុំគ្នានៅតែធ្វើឡើងដដែល គ្រាន់តែគេចង់សុំ Jhope រៀបការនៅពេលដែលនៅតែពីរនាក់ ខ្លាចពេលសារភាពមុខមិត្តទាំងអស់គ្នារបស់គេហើយ អៀននិយាយមិនចេញ

"អូខេ!" Jungkook ងក់ក្បាលព្រមទាំងឆ្លើយតបវិញ ខណៈ ពេលដែលកែវភ្នែកសម្លឹងមើលមិត្តរបស់គេចុះឡើង មុននឹង សើចចេញមក ដោយសារតែមិត្តគេកំពុងតែធ្វើទឹកមុខភ័យ
"ឃើញមុខឯងបែបនេះ ធ្វើអោយយើងស្រម៉ៃឃើញខ្លួនឯងដែរ" Jungkook និយាយទាំងសើច

"ឯងភ័យធ្វើអី? យ៉ាងណាក៏ពួកឯងរៀបការរួចហើយដែរ" Taehyung ប្រាប់ទៅកាន់មិត្តរបស់គេវិញអោយស្ងប់ចិត្ត យ៉ាងណាក៏មិត្តគេដើរទៅមុនគេមួយជំហ៊ានដែរ
"យើងភ័យព្រោះគិតថាខ្លាច Jhope គេបដិសេធដោយសារតែលឿនពេក" Taehyung ពន្យល់ពីមូលហេតុដែលធ្វើអោយគេដេកភ័យប៉ុន្មានថ្ងៃមកនេះ បើរៀបការហើយគេមិនភ័យទេ ព្រោះដឹងតែសុំទៅម្ខាងដឹងតែទៀតយល់ព្រមស្រាប់ទៅហើយ

"យើងភ័យខ្លាច Jimin មិនពេញចិត្តនឹងអ្វីដែលយើងបានរៀបចំឡើង" Jungkook ក៏ប្រាប់ពីមូលហេតុរបស់គេវិញ
"ព្រោះយើងធ្វើគ្រប់យ៉ាងដើម្បីអោយគេសប្បាយចិត្ត ខ្លាច តែពេលយើងសុំគេរៀបការវាធម្មតាពេក គ្មានអ្វីពិសេសអោយគេរំភើបនឹងណា៎" Jungkook រៀបរាប់បន្ត នៅពេលនឹកឃើញពីគម្រោងដែលគេនឹងធ្វើពេលសុំប្រពន្ធរបស់គេរៀបការនៅសល់ប្រហែលមួយអាទិត្យខាងមុខនេះ

"ជឿយើងទៅ! គ្រាន់តែឯងសម្រេចតាមបំណងរបស់ Jimin គេសប្បាយចិត្តណាស់ទៅហើយ" Taehyung ក៏បាននិយាយលួងមិត្តគេកុំអិយស្រេ្តសនឹងរឿងនេះពេក ទាំងដែលខ្លួនឯងក៏កំពុងតែតានតឹងដូចគ្នា
"យ៉ាងណាក៏ឯងបានធ្វើជាប្តីដ៏ល្អសំរាប់ Jimin តាមអ្វីដែលឯងអាចធ្វើបានរួចហើយដែរ" Taehyung និយាយបន្ត ព្រមទាំងដើរមកអង្អែលស្មាររបស់មិត្តគេជាកម្លាំងចិត្ត
"ឯងគួរតែជូនពរយើងអោយជោគជ័យវិញទើបត្រូវ" Taehyung បន្តដោយញញឹមលេងសើចប្តូរប្រធានបទពីរឿង របស់ Jungkook

Unconditional LOVEWhere stories live. Discover now