⚜️CHAPTER 86⚜️

424 49 24
                                    

៙HALF YEAR LATER៙

=ALPHA BLUE SKY=
[JUNGKOOK'S UNIT]

—JIMIN'S POV—

មួយឆ្នាំអាចស្តាប់ទៅដូចជាយូរណាស់សម្រាប់មនុស្សមួយ ចំនួន ប៉ុន្តែសម្រាប់ខ្ញុំ វាស្ទើរតែមានអារម្មណ៍ថាខ្ញុំទើបតែបាន រៀបការជាមួយ Jungkook កាលពីម្សិលមិញអញ្ចឹង បិទបើក ភ្នែកសល់តែមួយខែទៀត ពួកខ្ញុំរៀបការជាមួយគ្នាបានមួយឆ្នាំហើយ ខ្ញុំមិនបាននិយាយបំផ្លើសការពិតនោះទេ នៅពេលដែលខ្ញុំនិយាយថាពេលវេលាពិតជាដើរលឿន ព្រោះខ្ញុំស្ទើរតែអាចមានអារម្មណ៍ថា បរិយាកាសថ្ងៃអាពាហ៍ពិពាហ៍ សម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់ខ្ញុំ និងពេលវេលាទាំងអស់ ដែលខ្ញុំឆ្លងកាត់កាន់ដៃគ្នាជាមួយ Jungkook ហាក់ដូចជាសុបិន្តនៅក្នុងពេលមួយរាត្រីតែប៉ុណ្ណោះ

ខ្ញុំគេងសម្លឹងមើលមុខអ្នកដែលកំពុងតែនៅក្បែរខ្លួនរបស់ខ្ញុំ ម៉ោងរោទិ៍មុននេះរួចហើយតែខ្ញុំបានងើបមកបិទរួចចូលមកគេងវិញ ព្រោះមានអារម្មណ៍ថាមិនទាន់ចង់ងើបចេញរង្វង់ដ៏កក់ក្តៅមួយនេះ នៅជាមួយ Jungkook យូរទៅធ្វើអោយទម្លាប់ក្រោកលឿនពីព្រលឹមខ្ញុំកាន់តែខ្ជិលទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ

ដៃម្ខាងអោបស្មារបស់គេ ដៃម្ខាងក៏លូកទៅអង្អែលលេងនៅ លើថ្ពាល់របស់គេ ក្នុងបំណងដាស់គេអោយភ្ញាក់ព្រោះ ផុតម៉ោងរោទិ៍ប្រហែល 20នាទីហើយ

រង្វង់ដៃរបស់គេកាន់តែអោបខ្ញុំណែន ដោយធ្វើអោយខ្ញុំញញឹម ហើយក៏ទម្លាក់ដៃដែលកំពុងតែអង្អែលលេងនៅថ្ពាល់របស់គេចុះមកអោបគេធម្មតាវិញ ពេលនេះថ្ពាល់របស់ខ្ញុំកំពុងតែស្ថិតនៅជាប់ដើមទ្រូងរបស់ Jungkook តែម្ដង

"ម៉ោងប៉ុន្មានហើយអូនសម្លាញ់?" សម្លេងងុលតិចៗ ដែល បញ្ជាក់ថាគេនៅងងុយនៅឡើងធ្វើអោយខ្ញុំសើចបន្តិច

"ម៉ោងប្រាំមួយកន្លះអីឡូវហើយ" ខ្ញុំតបវិញហើយក៏លូកទៅទាញដៃរបស់គេចេញពីការអោបចង្កេះរបស់ខ្ញុំ ដើម្បីងើបអង្គុយឡើង
"ឆាប់ក្រោកឡើងទៅធ្វើការយឺតអីឡូវហើយ"

—END OF JIMIN'S POV—

_រដ្ឋ California_

Unconditional LOVEWhere stories live. Discover now