==FANCY CO==
"សួស្តីមិត្តថ្លៃ" Eun Woo ឧទានឡើងហើយសើចនៅពេលដែល Jimin និង Jungkook មកដល់
"សួស្តី" Jungkook តបវិញដោយញញឹម
"ឯងមិនសួស្តីយើងទេឬ?" Jimin សួរឡើងនៅពេលដែល មិត្តរបស់គេមិននិយាយជាមួយគេ
"សួស្តីឯងធ្វើអី?" Eun Woo សួរមកវិញ
"ចាំមើលចុះទំនាក់ទំនងរបស់ឯងជាមួយប្អូនស្រីយើងគឺយើងជាអ្នកជំទាស់លំដាប់លេខមួយ" Jimin និយាយហើយក៏យក menu មកមើលដោយធ្វើអោយ Jungkook និង Eun Woo អស់សំណើច
"សុំទោសណាបងថ្លៃ" Eun Woo តបវិញដោយអស់សំណើច
"ចុះពេលណាអ្នកទាំងពីរទាក់ទងគ្នា?" Jungkook ក៏សួរទៅកាន់ Eun Woo ដែលកំពុងតែអង្គុយសើចជាមួយ Jimin
"គេមិនទាន់ហ៊ានសារភាពទេ! បងមិនបាច់សួរទេ...មិនដឹងពេលណាទើបក្លាហាននោះទេ" Jimin ជាអ្នកតប
"មិនមែនបែបនេះទេ! យើងចង់អោយ Ari ចាស់ទុំបន្តិចសិន"
"អរ៎! ឯងចង់ថាប្អូនយើងឡិកឡក់មែនទេ?" Jimin ឧទានសួរដោយហួសចិត្ត
"យើងមិនមែនមានន័យបែបនេះទេ" Eun Woo តវ៉ា
"យើងចាំអោយនាងគិតអោយច្បាស់សិន! ព្រោះរៀបការជារឿង
សំខាន់ណាស់ ទើបចង់អោយនាងគិតអោយច្បាស់សិន""អញ្ចឹងមិនទាក់ទង់គ្នាជាសង្សារសិនទៅ?" Jungkook អោយជា យោបល
"ខ្ញុំក៏គិតបែបនេះតែ Jimin គេមិនព្រម" Eun Woo តបទៅកាន់ Jungkook ហើយបូយមាត់ទៅ Jimin
"អូនចិត្តអាក្រក់ម្ល៉េះ? គ្រាន់តែធ្វើជាសង្សារនឹងគ្នាមិនបានដែរមែន ទេ?" Jungkook សួរទៅកាន់ Jimin
"ត្រូវហើយ! អូនមានប្អូនស្រីតែម្នាក់ទេ...អូនត្រូវដាក់លក្ខខណ្ឌអោយគេអញ្ចឹងហើយ" Jimin តបវិញ
"បើមិនបានរៀបការជាមួយគ្នាទេ! ក៏មិនបាច់ទាក់ទងគ្នាដែរ""យើងចង់ដឹងណាស់ដែលឯងទាក់ទងជាមួយ Jungkook មុនដំបូងឯងគិតបែបនេះទេ?" Eun Woo សួរដោយអស់សំណើចមុននឹងសួរ បន្ត
"ឬក៏ពេលជួបគ្នាដំបូង Jungkook សុំឯងរៀបការតែម្តងបានជាឯង ព្រមមើលចិត្តគ្នា?"
أنت تقرأ
Unconditional LOVE
أدب الهواة"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•