=PARK'S MANSION=
លោកស្រី Jangmi ជាមួយកូនស្រី និង Eun Woo នៅមាន Jisung ម្នាក់ទៀត កំពុងតែអង្គុយរងចាំ Jimin ជាមួយ Jungkook នៅក្នុងបន្ទប់ទទួលភ្ញៀវ ដោយសារតែចាំចាប់ ផ្តើមញ៊ាំអាហារដំណាលគ្នា មិនចង់ចាប់ផ្តើមមុនក្រោយនោះទេ មកដល់ដំបូង Ari ជាមួយ Eun Woo ក៏ភ្ញាក់ផ្អើលដែល ព្រោះឃើញវត្តមានរបស់ Jisung អ្នកទាំងបួនកំពុងតែអង្គុយរងចាំព្រមទាំងនិយាយគ្នាលេងបន្តិចបន្តួច សម្លេងឡានស្ព័រ បន្លឺឡើងនៅខាងក្រៅផ្ទះរបស់ពួកគេ
"ប្រហែលជា Jimin និង Jungkook មកហើយ!" លោក ស្រី Jangmi ឧទានឡើងដោយញញឹម ព្រោះប្តីរបស់គាត់គ្មានឡានស្ព័របំពង់ស៊ីម៊ាំងសម្លេងឮបែបនេះទេ
"បងប្រុសអីឡូវជិះឡានឡានស្ព័រទៀតមែនទេ?" Ari ឧទានឡើង មិនដែលដឹងថាបងប្រុសនាងចូលចិត្តឡានបែបនេះ
"Jungkook ជាអ្នកទិញទេ!" លោកស្រី Jangmi តបវិញ
Jisung ក៏អង្គុយស្ងៀមធម្មតាមិននិយាយអ្វីតែឈ្មោះរបស់ Jungkook បានធ្វើអោយគេជ្រួញចិញ្ចើមបន្តិចដូចជាធ្លាប់ឮ តែក៏រសាយវិញ ព្រោះខ្ជិលគិតច្រើន ដោយសារតែមួយឆ្នាំហើយគឺសឹងតែភ្លេចរឿងដែលគេចុះហត្ថលេខាជាមួយ Jungkook រឿងរៀបការក្លែងក្លាយបាត់ទៅហើយ
ប៉ុន្មាននាទីក្រោយមកវត្តមានរបស់ Jimin និង Jungkook ក៏បានដើរចូលមកដល់ក្នុងបន្ទប់ទទួលភ្ញៀវ តែពីរនាក់ប្តីប្រពន្ធក៏បញ្ឈប់ជំហានដំណាលគ្នានៅពេលដែលមើលឃើញ Jisung នៅអង្គុយក្បែរលោកស្រី Jangmi
"ភ្ញាក់ផ្អើលដែលឃើញបងត្រឡប់មកវិញមែនទេ?" Jisung សួរដោយញញឹមចុងមាត់ទៅកាន់ប្អូនប្រុសរបស់ខ្លួន តែភ្នែករបស់គេក៏ក្រឡេកទៅមើលអ្នកដែលចូលមកជាមួយប្អូនប្រុសរបស់ខ្លួនអម្បាញ់មិញនេះ ការចងចាំក៏ធ្វើអោយគេនឹកឃើញ វិញថាម្នាក់នៅក្បែរខ្លួនរបស់ Jimin ជាអ្នកណា
"បងប្រុស!" Jimin ហៅបងប្រុសរបស់គេដោយនៅភ័យក្នុងចិត្តនៅឡើយ Jungkook ឃើញបែបនេះក៏លូកដៃមកចាប់ដៃរបស់ Jimin ជាប់
"ល្អហើយដែលឯងនៅចាំថាបងគឺជាបងប្រុសរបស់ឯង" Jisung និយាយដូចជាអស់សំណើច តែ Jimin ក៏ដឹងថាបងគេត្រឡប់មកវិញដើម្បីអ្វី
អាហារពេលល្ងាចក៏ចាប់ផ្តើមឡើងដោយរលូន Jisung មិនបាននិយាយអ្វីទាំងអស់ ចំណែកឯ Jimin ក៏មិនបាននិយាយអ្វី មានតែ Ari, Eun Woo ជាមួយនិងលោក ស្រី Jangmi តែប៉ុណ្ណោះដែរនិយាយគ្នាតាំងពីដើមមកដល់ចប់អាហារមួយ ពេលនេះ
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•